ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សជាង ២ លាននាក់នៅហ្គាហ្សាខាងជើងប្រឈមនឹងការអត់ឃ្លាន

ចែករំលែក៖

អង្គការពិភពលោកដែលទទួលបន្ទុកពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភបាននិយាយថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ប្រជាជនប្រមាណ 1.1 លាននាក់នៅក្នុងតំបន់ហ្គាហ្សាអាចប្រឈមមុខនឹងកម្រិតនៃភាពអត់ឃ្លានធ្ងន់ធ្ងរបំផុត។
អាស្រ័យហេតុនេះ អ្នកជំនាញព្យាករថា អត្រាមរណៈរបស់កុមារទាក់ទងនឹងកង្វះអាហារូបត្ថម្ភនឹងកើនឡើងយ៉ាងខ្លាំងនៅក្នុងតំបន់ហ្គាហ្សា ហើយព្រមានពីផលប៉ះពាល់ដ៏អាក្រក់ជាពិសេសទៅលើមនុស្ស 300.000 នាក់។
របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទដោយគំនិតផ្តួចផ្តើមចំណាត់ថ្នាក់សន្តិសុខស្បៀងអាហារសកលដែលបានបង្កើតឡើងក្នុងឆ្នាំ 2004 បាននិយាយថា “គ្រោះទុរ្ភិក្សជិតមកដល់នៅក្នុងខេត្តភាគខាងជើងនៅចន្លោះខែមីនាដល់ខែឧសភាឆ្នាំ 2024” ។ ពីមុនមានតែពីរករណីប៉ុណ្ណោះដែលត្រូវបានចាត់ថ្នាក់ដោយទីភ្នាក់ងារនេះថាជាទុរ្ភិក្ស រួមទាំងប្រទេសសូម៉ាលីក្នុងឆ្នាំ 2011 និងស៊ូដង់ខាងត្បូង (2017)។
របាយការណ៍បាននិយាយថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ មនុស្សរហូតដល់ 1.1 លាននាក់អាចប្រឈមនឹងការស្រេកឃ្លានធ្ងន់ធ្ងរបំផុត ដោយក្រុមនេះបានចាត់ថ្នាក់ “អត្រាប្រកាសអាសន្ននៃកង្វះអាហារូបត្ថម្ភចំពោះកុមារអាយុក្រោម 5 ឆ្នាំ ដែលនាំឱ្យមានហានិភ័យខ្ពស់នៃការស្លាប់ដោយសារការអត់ឃ្លាន” ។
លើសពីនេះ អង្គការក៏បាននិយាយផងដែរថា ការប្រយុទ្ធគ្នាជាបន្តបន្ទាប់ និងការលំបាកក្នុងការដឹកជញ្ជូនជំនួយទៅកាន់ភាគខាងជើងតំបន់ហ្គាហ្សា ដែលជាតំបន់ដំបូងដែលត្រូវបានវាយប្រហារដោយកងកម្លាំងអុីស្រាអែលកាលពីខែតុលា បានបង្កើនហានិភ័យសន្តិសុខសម្រាប់ជនស៊ីវិលប៉ាឡេស្ទីន 300,000 នៅទីនេះ៕ ដោយ៖ ធីរីណា

រូប​ថត​៖ EPA


ចែករំលែក៖