ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធ ៧៥នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណីទូទាំងប្រទេសថ្ងៃទី១៩ មីនានេះ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៧៥ នាក់ (ស្រី ០៧នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៧៥នាក់ រួមមាន៖​ ជួញដូរ ៣ករណី ឃាត់ ៨នាក់(ស្រី ១នាក់),​ ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ២៧នាក់(ស្រី ២នាក់),ប្រើប្រាស់ ៩ករណី ឃាត់ ៣៩នាក់(ស្រី ៤នាក់)។ 

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៩ ខែមីនា រួមមាន៖មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)​ ស្មេីនិង​ ១០៨,០៦ក្រាម។​ មេតំហ្វេតាមីន(Wy) ស្មេីនិង​ ០,១៨ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៦អង្គភាពបានចូលរួមបង្ក្រាប​ មានដូចខាងក្រោម​ ៖

កម្លាំង​នគរបាល​ជាតិ​ ១៣អង្គភាព

*១ / មន្ទីរ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។

*២ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ស្រី ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់ ស្រី ២នាក់ ចាប់យកIce ០,៧៧ក្រាម។

*៣ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ៣៦,៦៨ក្រាម។

*៤ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៤១,៩៩ក្រាម។

*៥ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦,០៦ក្រាម និងWy ០,១៨ក្រាម។

*៦ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១,០៩ក្រាម។

*៧ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,២៣ក្រាម។

*៨ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៨៩ក្រាម។

*៩ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ២ករណី ឃាត់ ៧នាក់ ស្រី ១នាក់។

*១០ / ព្រៃវែង៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់។

*១១ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់ ចាប់យកIce ៣,៦០ក្រាម។

១២ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ *១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ១,៨២ក្រាម។

*១៣ / ប៉ៃលិន៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

កម្លាំងកងរាជអាវុធហត្ថខេត្ត ៣អង្គភាព

*១ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,២៩ក្រាម។

*២ / រតនគិរី៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១០,៤៦ក្រាម។

*៣ / ប៉ៃលិន៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ២,៧០ក្រាម៕

ដោយ​៖ តារា​


ចែករំលែក៖