ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានអញ្ជេីញចុះត្រួតពិនិត្យការងារកសាងបង្កបង្កើនផល ចិញ្ចឹមសត្វ គ្រប់បណ្តាកងឯកភាពចំណុះបញ្ជាការដ្ឋានកងពល

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨  បានអញ្ជេីញចុះត្រួតពិនិត្យការងារកសាងបង្កបង្កើនផល ចិញ្ចឹមសត្វ ថែទាំដំណាំកសិឧស្សាហកម្ម និងការងារចិញ្ចឹមទ័ព គ្រប់បណ្តាកងឯកភាពចំណុះបញ្ជាការដ្ឋានកងពល ។ 

សូមបញ្ជាក់ថា ៖ នៅថ្ងៃទី២០ ខែមីនា  ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨  បានអញ្ជេីញចុះត្រួតពិនិត្យការងារអនុវត្តន៍ប្រចាំថ្ងៃ រួមមាន ៖ ការងារកសាង បង្កបង្កើនផល ចិញ្ចឹមសត្វ ដំណាំកសិឧស្សាហកម្ម និងការងារចិញ្ចឹមទ័ពនៅតាមបណ្តាកងឯកភាពចំណុះបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ។

   មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ១២៨ ក៏បានកោតសសេីរដល់ ថ្នាក់ដឹកនាំនៅគ្រប់បណ្តាកងឯកភាពចំណុះបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ ដែលបានខិតខំប្រឹងប្រែង កសាង បង្កបង្កើនផល ចិញ្ចឹមសត្វ ថែទាំដំណាំកសិឧស្សាហកម្ម និងចិញ្ចឹមទ័ព បានល្អ ជាប់ជាប្រចាំ ។ 

ពិសេសអនុវត្តន៍តាមគោលការ ៥ខ្លឹមសារប្រឡងប្រណាំងក្នុងការលើកស្ទួយកម្រិតជីវភាពបន្ថែមរបស់កងទ័ព និងការងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ និងបន្តកសាង បង្កបង្កើនផលចិញ្ចឹមសត្វ ថែទាំដំណាំកសិឧស្សាហ៍កម្ម អោយបានល្អ ដើម្បីកាត់បន្ថយការចំណាយកសាង និងលើកកម្ពស់កម្រិតជីវភាពកងទ័ព ឲ្យកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត ។

មេបញ្ជាការកងពល បានបញ្ជាក់ថា ក្រៅពីការងារកសាង បង្កបង្កើនផលចិញ្ចឹមសត្វ ថែទាំដំណាំកសិឧស្សាហ៍កម្ម និងចិញ្ចឹមទ័ព បានល្អហើយ  ភារកិច្ចស្នូល របស់នាយទាហាន នាយទាហានរង និងពលទាហាន គ្រប់បណ្តាកងឯកភាពចំណុះបញ្ជាការដ្ឋាកងពលតូចអន្តរាគមន៍លេខ១២៨ ត្រូវមានភារកិច្ចការពារបូរណភាពទឹកដី និងល្បាតក្នុងភូមិសាស្ត្រទទួលខុសត្រូវ ត្រៀមប្រយុទ្ធ និងសហការជាមួយអាជ្ញាធរមូលដ្ឋានអោយបានជិតស្និត ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ និងភរិយា ក៏បានឧបត្តម្ភ ថវិកា គ្រឿងឧបភោគបរិភោគ មួយចំនួន ផងដែរ ដល់បណ្តាផ្ទះបាយរួម គ្រប់កងឯកភាពចំណុះបញ្ជាការដ្ឋានកងពល៕

ដោយ ៖ សិលា


ចែករំលែក៖