ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាចំណេញខ្លាំងពីការធ្វើជាម្ចាស់ផ្ទះ Universal Women 2024 ថែមទាំង ត្រៀមវគ្គប្រគួតបឋម យប់នេះហើយក្រោយដំណើរផ្សព្វផ្សាយនៅខេត្ត សៀមរាប និងខេត្តព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ៖ មុននេះ បេក្ខភាពឆ្នើមៗទាំងជាង ៥០ប្រទេសជុំវិញពិភពលោក Universal Women 2024 បានធ្វើដំណើរមកដល់រាជធានភ្នំពេញហើយដើម្បីទស្សនកិច្ច និងធ្វើការហាត់សមនៅ Studio PNN ត្រៀម វគ្គប្រគួតបឋមនៅរាត្រីថ្ងៃទី២១ ខែមីនានេះ មុនពេលឡើងឆាកផ្ដាច់ព្រ័ត្រនៅរាត្រីថ្ងៃទី២៣ ខែមីនាឆ្នាំ ២០២៤នេះ។ កម្ពុជាចំណេញខ្លាំងពីការធ្វើជាម្ចាស់ផ្ទះ Universal Women 2024 ថែមទាំង ត្រៀមវគ្គប្រគួតបឋម យប់នេះហើយក្រោយដំណើរផ្សព្វផ្សាយនៅខេត្ត សៀមរាប និងខេត្តព្រះសីហនុ។ 

គេដឹងថាកម្មវិធីប្រកួតសម្រស់លំដាប់ពិផពលោក Universal Woman 2024 ដែលកម្ពុជាកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះមានបេក្ខភាពឆ្នើមៗពីបណ្ដាប្រទេសនីមួយៗមកពីជុំវិញពិភពលោកទាំងជាង ៥០ប្រទេសបានមកដល់កម្ពុជាកាលពីសប្តាហ៍មុនដោយបានទាំងបានធ្វើដំណើរកម្សាន្ត និងទស្សនកិច្ចពិសេសការតុបតែងខ្លួនក្នុងទម្រង់សម្លៀកបំពាក់អប្សរា សម្លៀកបំពាក់ប្រពៃណីខ្មែរ ការភ្លក់រសជាតិអាហារខ្មែរ និងចូលរួមពិធីបុណ្យទន្លេនៅខេត្តសៀមរាបផងដែរ ដែលពួកគាត់បានទាំងចូលរួមធ្វើការផ្សពផ្សាយសិល្បៈវប្បធម៌ប្រពៃណីអាហារ និងតំបន់ទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក។ មុននេះពួកគាត់ក៏បានទាំងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុដែលជាតំបន់ទេចរណ៍មាត់សមុទ្រដ៏សំខាន់របស់កម្ពុជាផងដែរ ដែលនេះបានចាត់ទុកថាកម្ពុជាទទួលបានភាពចំណេញខ្លាំងពីការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីប្រគួតសម្រស់អន្តរជាតិនេះផងដែរ។ 

 អ្នកនាង ប្រាសាទ ដាវីន ដែលជាអ្នកគ្រប់គ្រងកម្មវីធី Universal Woman Cambodia បានបង្ហាញពីភាពរីករាយ និងសប្បាយចិត្តបន្ទាប់ពីកម្មវិធីនេះបានដំណើរការយ៉ាងរលូនក្នុងរយៈពេលប៉ុន្មានថ្ងៃមកនដោយមានការសាទរ និងអបអរជាខ្លាំង ក្នុងចំណោមមហាជនខ្មែរ រួមនឹងថ្នាក់ដឹកនាំប្រទេសសម្ដេចធិបតី ហ៊ុន ម៉ាណែត ផងដែរ។អ្នកជំនាញក្នុងវិស័យម៉ូដែលរូបនេះ ក្នុងនាមជាអ្នករៀបចំ Universal Woman Cambodia បានបង្ហាញការរំពឹងថាកម្មវិធីលំដាប់ពិភពលោករៀបចំក្នុងប្រទេស កម្ពុជាលើកដំបូងនេះនឹងអាចទទួលបានជោគជ័យ។ ជាពិសេសគឺការផ្សព្វផ្សាយវប្បធម៌ តំបន់ទេសចរណ៍ខ្មែរទៅកាន់ឆាកអន្តរជាតិ កាន់តែទូលំទូលាយ។ ក្នុងនោះផងដែរ ប្រសាទ ដាវីន ក៏បានរំពឹងខ្ពស់ដែរថាបេក្ខភាពរបស់ កម្ពុជាគឺកញ្ញា Brianna Mai នឹងធ្វើបានល្អ ដើម្បីចូលទៅវគ្គ Top ណាមួយក្នុងកម្មវិធីលំដាប់ពិផពលោកមួយនេះ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖