ភ្នំពេញ ៖ អនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត
ទី១.សម្តេចធិបតី ណែនាំដល់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ចូលរួម រៀបចំបទដ្ឋានគតិយុត្តគ្រប់ជ្រុងជ្រោយ ដើម្បីធានាថាមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន ជាសម្បត្តិសម្រាប់ជន មានពិការភាពរបស់យើងប្រើប្រាស់ជាបន្ត និង តរៀងទៅ ទាំងក្នុងពេលបច្ចុប្បន្ន និង អនាគត។ សម្តេចធិបតី បានឯកភាពលើសំណើរបស់ឯកឧត្តម យី វាសនា ដែលស្នើសុំដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា,។
ទីស្តីការ គណៈរដ្ឋមន្ត្រី និងក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើបច្ចុប្បន្នភាព កែសម្រួល និង បំពេញបន្ថែមនូវលិខិតបទដ្ឋានគតិយុត្តិចាំបាច់។
ទី២.គ្រប់កិច្ចអភិវឌ្ឍទាំងអស់ រួមមានសកម្មភាពសង្គម សេដ្ឋកិច្ច នយោបាយ និង វប្ប- ធម៌ ត្រូវលើកទឹកចិត្ត និង លើកកម្ពស់ឱ្យមានការចូលរួមជាអតិបរមារបស់ជនមាន ពិការភាពនៅកម្រិតសហគមន៍ឱ្យបានទូលំទូលាយ ដើម្បីសម្រេចបាននូវការ អភិវឌ្ឍប្រកបដោយបរិយាប័ន្ន ទាំងទិដ្ឋភាព និង តួអង្គនៃការអភិវឌ្ឍ។
ទី៣.សម្តេចធិបតី លើកទឹកចិត្តឱ្យបន្តបង្កើនកិច្ចសហការ ក្នុងការរៀបចំការបណ្តុះ- បណ្តាលជំនាញពិសេស និង ប្រើប្រាស់បច្ចេកទេសសមស្របសម្រាប់ការសិក្សា របស់ជនមានពិការភាព ដើម្បីលើកកម្ពស់សមត្ថភាព និង លទ្ធភាពទទួលបានការងារធ្វើជាមួយប្រាក់បៀវត្សខ្ពស់ សំដៅលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ជន មានពិការភាព និង ក្រុមគ្រួសារឱ្យបានកាន់តែប្រសើរ ក៏ដូចជាធ្វើឱ្យជនមាន ពិការភាពអាចចូលរួមកាន់តែច្រើន ពេញលេញ និង ស្មើសិទ្ធិ ក្នុងទីផ្សារការងារ នៅក្នុងវិស័យឯកជន និង សាធារណៈ។
ទី៤.ដើម្បីប្រសិទ្ធភាពនៃការអនុវត្តការងារ, មជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និង គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ចាំបាច់ត្រូវមានថវិកា ដើម្បីជួយ ជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាព, ជាពិសេសត្រៀមខ្លួនធ្វើម្ចាស់ ផ្ទះកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី ៦ ឆ្នាំ ២០២៩។ ពាក់ព័ន្ធនឹងកិច្ចការនេះ សម្តេចធិបតី ណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នពាក់ព័ន្ធ ពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យលើការជួយគាំទ្រលើកិច្ច ការនេះ។ ជាមួយគ្នានេះ, សម្តេចធិបតី ឯកភាពចំពោះការស្នើរបស់ មជ្ឈមណ្ឌល ជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្នុងការ បង្កើត “មូលនិធិកីឡាជនពិការតេជោសែន”។
ទី៥.សម្តេចធិបតី ឯកភាពធ្វើជាប្រធានកិត្តិយសនៃ មជ្ឈមណ្ឌលជាតិនៃជនពិការ តេជោសែន និង គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ៕
ដោយ ៖ សិលា