ភ្នំពេញ ៖ ពលរដ្ឋងាយជឿដោយសារការគិតមួយជ្រុង ហើយក៏មិនអាចស្តីបន្ទោសគាត់បាន អ្វីដែលលុបបំបាត់ សមត្ថកិច្ច ជំនាញ ស្ថាប័នពាក់ព័ន្ធ ត្រូវព្យាយាមលុបបំបាត់ នោះជាប្រយោជន៍ដ៏ល្អ ជួយដល់សង្គម និងប្រជាពលរដ្ឋងាយរងគ្រោះនឹងជំនឿ។
សូមបញ្ជាក់ថា ៖ បន្ទាប់ពីគ្រូបារមីចំនួន ៦រូបបានចុះកិច្ចសន្យាបញ្ឈប់សកម្មភាពការបង្ហោះវីដេអូតាមបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់សង្គម និងជំនឿរបស់ប្រជាពលរដ្ឋខ្មែរ នៅពេលថ្មីៗនេះមានគ្រូ ស៊ូ សេងហ៊ួ និងគ្រូ ណុប សក្កដា (គ្រូផេះ គ្រូអង្កាម) ដែលតាំងខ្លួនជាគ្រូបារមី អូមអាមនោះបានចុះកិច្ចសន្យាជាមួយប្រធានមន្ទីរធម្មការនិងសាសនា រាជធានីភ្នំពេញ ឈប់បង្ហោះវីដេអូតាមបណ្តាញសង្គមដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមនិងជំនឿរបស់ប្រជាពលរដ្ឋខ្មែរ តាមណែនាំរបស់ក្រសួងធម្មការ និងសាសនា ដែលបានណែនាំដល់មន្ទីរធម្មការ និងសាសនារាជធានីខេត្ត តាមដានពិនិត្យមើលលើជំនឿបារមីផ្សេងៗដែលគ្មានមូលដ្ឋាន, ធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃសាសនា ។
ជាមួយគ្នានេះដែរក្រសួងធម្មការនិងសាសនា ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់បញ្ឈប់ការបង្ហោះវីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗ ពាក់ព័ន្ធនិងគ្រូបារមី គ្រូអូមអាមផ្សេងៗ ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងត្រូវប្រឈមមុខនឹងវិធានការតាមផ្លូវច្បាប់ជាធរមាន។
ឥឡូវវិធានការមានហើយ បែជាលេចចេញគ្រូហុងស៊ុុយម្តង នេះជាបញ្ហាដែលត្រូវ សមត្ថកិច្ច ជំនាញ ស្ថាប័ន ពាក់ព័ន្ធ សិក្សាស្រាវជ្រាវ ដើម្បីការពារប្រជាពលរដ្ឋ ជៀសវាងលង់ ខាតបង់ទ្រព្យសម្បត្តិ ខាតពេលវេលាជាដើម ៕
ដោយ ៖ សិលា