រុស្ស៊ីបានបើកការវាយប្រហារដោយកាំជ្រួចទ្រង់ទ្រាយធំប្រឆាំងនឹងរដ្ឋធានី Kiev របស់អ៊ុយក្រែននៅព្រឹកថ្ងៃទី ២១ ខែមីនា។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Serhiy Popko ប្រមុខ យោធា Kiev បាននិយាយថា នេះគឺជាការវាយប្រហារដ៏ធំលើកដំបូង បន្ទាប់ពីជាច្រើនសប្តាហ៍ ដោយប្រើប្រាស់ទាំងមីស៊ីលផ្លោងនិងមីស៊ីលឆ្លងទ្វីប ដោយរុស្ស៊ីប្រឆាំងនឹងរដ្ឋធានីអ៊ុយក្រែន។
«បន្ទាប់ពីផ្អាករយៈពេល ៤៤ ថ្ងៃ សត្រូវបានបើកការវាយប្រហារដោយកាំជ្រួចលើក្រុងគៀវ។ សេវាសង្គ្រោះបន្ទាន់ទាំងអស់កំពុងធ្វើការនៅកន្លែងកើតហេតុ។ លោក Popko បាននិយាយថា ការដោះស្រាយផលវិបាកនៃការវាយប្រហារកំពុងដំណើរការ។
កងកម្លាំងការពារដែនអាកាសរបស់អ៊ុយក្រែនបានប្រកាសថា ពួកគេបានបាញ់ទម្លាក់មីស៊ីលទាំង៣១ គ្រាប់ ដែលរុស្ស៊ីបានបាញ់បង្ហោះចូលទីក្រុងគៀវ។ លោក Popko បានបន្ថែមថា យោធារុស្ស៊ីបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដើម្បីបាញ់មីស៊ីល វាយប្រហារទីក្រុងគៀវ លើសពីនេះ កាំជ្រួចមួយចំនួនត្រូវបានបាញ់ចេញពីទឹកដីរុស្ស៊ី។ តាមនោះ កាំជ្រួចរុស្ស៊ីបានវាយប្រហារក្រុងគៀវក្នុងទិសដៅផ្សេងៗគ្នាជាច្រើន។ ការព្រមានពីការវាយប្រហារផ្លូវអាកាសមានរយៈពេលជិត ៣ ម៉ោង។
យោងតាមលោក Popko ផងដែរ អ្នករស់នៅក្នុងអគារខ្ពស់មួយនៅកណ្តាលសង្កាត់ Shevchenkivskyi ត្រូវបានជម្លៀសចេញ បន្ទាប់ពីផ្ទះល្វែងមួយនៅទីនោះបានឆាបឆេះ។ ការវាយប្រហារនេះក៏បានបំបែកកញ្ចក់ផ្ទះក្បែរនោះជាច្រើនខ្នង និងបានដុតបំផ្លាញរថយន្តជាច្រើនគ្រឿង។
លោក Vitali Klitschko អភិបាលក្រុង Kiev បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១០ នាក់បានរងរបួស។ លើសពីនេះទៀត កម្ទេចកម្ទីគ្រាប់រ៉ុក្កែតបានធ្លាក់ទៅលើអគារជាច្រើន សួនឧស្សាហកម្ម និងសាលាមត្តេយ្យមួយក្នុងទីក្រុង៕ ដោយ៖ ធីរីណា
រូបថត៖ Reuters