ព័ត៌មានទាន់ហេតុការណ៍៖

សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​បញ្ជូន​សំណុំ​រឿង​គ្រឿងញៀន​ទម្ងន់​ជិត ១១៩គីឡូក្រាម​ ​ទៅ​ជំនុំជម្រះ

ចែករំលែក៖

ភ្នំពេញ​៖​ ចៅក្រម​ស៊ើបសួរនៃ​សាលាដំបូង​រាជធានីភ្នំពេញ ​សម្រេច​បញ្ជូនទៅ​ជំនុំជម្រះលើជនត្រូវចោទឈ្មោះ ស៊ែហឹរ ថាណាត់ (SAEHOE THANAT) ភេទប្រុស និឈ្មោះ ស៊ែហឹរ សោមឆាយ (SAEHOE SOMCHAI) ភេទប្រុស ជាប់​ចោទ​ពីបទល្មើសរក្សាទុក ដឹកជញ្ជូន និង​ជួញដូរ​ដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ មាត្រា៤៨ នៃ​ច្បាប់ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន។​ នេះបេី​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​សាលាដំបូងរាជធានីភ្នំពេញ ដែល​ទទួល​បាន​នៅព្រឹក​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០២៤។ 

ជាក់ស្ដែង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០២៤ ករណី​សំណុំរឿង​ព្រហ្មទណ្ឌលេខ ៤៦៤៧ ​ចុះថ្ងៃទី២៤​ ខែសីហា​ ឆ្នាំ២០២៣ មាន​ជនត្រូវចោទឈ្មោះ ស៊ែហឹរ ថាណាត់ (SAEHOE THANAT) ភេទប្រុស និឈ្មោះ ស៊ែហឹរ សោមឆាយ (SAEHOE SOMCHAI) ភេទប្រុស ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់ពី​​បទល្មើសរក្សាទុក ដឹកជញ្ជូន និង​ជួញដូរ​ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តិនៅរាជធានីភ្នំពេញ អំឡុង ឆ្នាំ២០២៣។ 

ដោយឡែក​ជុំវិញករណីនេះដែរ​ តំណាង​អយ្យការ​ដក​ហូត​បាន​វត្ថុតាង​​​គ្រឿងញៀន​ទម្ងន់​ជិត ១១៩គីឡូក្រាម​ កម្រិតធាតុសុទ្ធចំនួន ៧១.៨៥%៕

ដោយ​៖ តារា​


ចែករំលែក៖