ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមការងារនាំយកថវិកាជូនដល់ក្រុមគ្រួសារសពរបស់បុគ្គលិកមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មភូមិភាគ ខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង ៖ នារសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នាំយកថវិកាមួយចំនួន ជូនដល់ក្រុមគ្រួសារសពលោក អ៊ុល ម៉េងហួរ បុគ្គលិកមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មភូមិភាគ ខេត្តព្រៃវែង ដែលបានទទួលមរណៈភាព នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ដោយរោគាពាធ ក្នុងជន្មាយុ ៦៥ឆ្នាំ នៅភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

ក្រុមគ្រួសារសព បានគោរពថ្លែងអំណរគុណចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក នូវទឹកចិត្តដ៏មហាវិសេសវិសាល និងក្តីសប្បុរសជាពន់ពេកដល់ពួកគាត់ ដែលជាការតបស្នងនូវគុណូបការៈដ៏ថ្លៃថ្លានេះ មានតែលើកម្រាមដៃប្រណមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសេីរជូនចំពោះ សម្តេចមហាបរវធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី កុំបីឃ្លៀងឃ្លាតទ្បើយ ៕

ដោយ ៖ សិលា


ចែករំលែក៖