ព័ត៌មានទាន់ហេតុការណ៍៖

តើអ្នកមានដឹងទេថាផ្លាកសញ្ញាដែលមានអក្សរ P នៅខាងលើ មានអត្ថន័យ និងរបៀបប្រើប្រាស់បែបណា?

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀលថ្ងៃទី​២២​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​​ តើអ្នកមានដឹងទេថាផ្លាកសញ្ញាដែលមានអក្សរ”P “នៅខាងលើ មានអត្ថន័យ និងរបៀបប្រើប្រាស់បែបណា?  

ក្រសួង​ បានបង្ហាញពី​ផ្លាកសញ្ញាបង្ហាញកន្លែងចតយានជំនិះ (PARKING AREA)៖ ផ្លាកសញ្ញានេះ ប្រើសម្រាប់ផ្ដល់ដំណឹងដល់អ្នកបើកបរអំពីទីកន្លែងអនុញ្ញាតឱ្យចតយានជំនិះ។ ករណីប្រសិនបើចង់កំណត់ចំណតសម្រាប់ប្រភេទណាមួយ ត្រូវដាក់សញ្ញាបន្ថែមពីក្រោមសម្រាប់យានយន្តប្រភេទនោះ។  

ក្រសួង​សាធារណការ​ បានបញ្ជាក់ថា​ ការសហការពីបងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍លើកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)ករណីផ្លាកសញ្ញាមានការបាក់បែក ឬដួលរលំ ឬករណីផ្លូវថ្នល់មានជង្ហុកសំបុកមាន់បានជួយសម្រួលការងារមន្រ្តីជំនាញក្នុងការទទួលបានព័ត៌មានកាន់តែរហ័ស ដែលជួយជំរុញចាត់វិធានការជួសជុលបានទាន់ពេលវេលា។ 

ជាមួយគ្នានេះ​ ក្រសួង​ ក៏​បាន​បង្ហាញ​ពី​ផ្លាកសញ្ញាបង្ហាញពី ” សិទ្ធិអាទិភាព ,ផ្លូវធំមានសិទ្ធិ ,ផ្លូវសំខាន់មានសិទ្ធិ ,ចប់ផ្លូវសំខាន់មានសិទ្ធិ ”។ 

ក្រសួង​ បានបញ្ជាក់ថា​ ផ្លាកសញ្ញាបង្ហាញពីសិទ្ធិអាទិភាព ដែលមាននៅលើដងផ្លូវសាធារណៈ គឺដាក់បង្ហាញដល់អ្នកបើកបរបានដឹងពីសិទ្ធិអាទិភាពរបស់ខ្លួន និងការផ្តល់សិទ្ធិអាទិភាពចំពោះអ្នកធ្វើដំណើរផ្សេងទៀតនៅពេលឆ្លងកាត់ផ្លូវសាធារណៈ ផ្លូវប្រសព្វ រង្វង់មូល ឬផ្លូវរថភ្លើងឆ្លងកាត់។ល។​ ដើម្បីយល់ដឹងពីផ្លាកសញ្ញាចរាចរណ៍បន្ថែម ឬទ្រឹស្តីនៃការបើកបរ សូមទាញយកកម្មវិធី Cambodia Driving Rules ដោយឥតគិតថ្លៃ៕

ដោយ​៖ តារា​


ចែករំលែក៖