ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ បានចុះអនុវត្តការងារនៅសាលាដំបូងខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្ត​ត្បូង​ឃ្មុំ​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​ក្រសួង​យុត្តិធម៌​ នៅរសៀលថ្ងៃទី២២​ ខែមីនា ឆ្នាំ២០២៤នេះ​ បានឱ្យដឹងថា​ លោក សួន វិសាល បានដឹកនាំកិច្ចប្រជុំក្រុមទី២ និងអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ បានចុះអនុវត្តការងារនៅសាលាដំបូងខេត្តត្បូងឃ្មុំ កាលពីរសៀលម្សិលមិញនេះ​។ ក្នុងនោះ មានការចូលរួមពីសមាជិកក្រុមការងារ, លោកប្រធានសាលាដំបូង, លោកព្រះរាជអាជ្ញា ព្រមទាំងលោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងប្រធាន អនុប្រធានលេខាធិការដ្ឋាន និងប្រធានការិយាល័យពាក់ព័ន្ធ។

ក្នុងជំនួបនេះផងដែរ, គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ បានទទួល និងស្នើសុំសាលាដំបូងខេត្តត្បូងឃ្មុំ ឱ្យផ្តល់ជូននូវស្ថិតិសំណុំរឿងដែលនៅសល់កំពុងចាត់ការទាំងអស់ រួមមានសំណុំរឿងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ជាពិសេសគឺការណែនាំអំពីការបំពេញនូវទម្រង់របាយការណ៍រួម ដើម្បីធ្វើរបាយការណ៍មកគណៈកម្មការវិញ។ ម្យ៉ាងវិញទៀត គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ បានស្នើសុំផងដែរ នូវផែនការសកម្មភាពត្រីមាស ប្រចាំឆ្នាំ២០២៤ និង២០២៥ ព្រមទាំងផែនការចំណាត់ការរឿងក្តីរបស់ចៅក្រម និងព្រះរាជអាជ្ញា និងរបាយការណ៍សំណុំរឿងអាទិភាពដូចជាគ្រឿងញៀន ចរាចរណ៍ និងអត្រានុកូលដ្ឋាន ជាដើម ដើម្បីគណៈកម្មការ មានលទ្ធភាពក្នុងការរៀបចំរបាយការណ៍រួមដាក់ជូនគណៈបញ្ជាការនៃយុទ្ធនាការ។ 

ក្រៅពីកិច្ចប្រជុំរួមខាងលើ ក្រុមការងារក៏បានធ្វើការដោយផ្ទាល់ជាមួយចៅក្រម ព្រះរាអាជ្ញាផងដែរ ដើម្បីរិះរកមធ្យោបាយអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយទទួលបានជោគជ័យ៕

ដោយ​៖ តារា​


ចែករំលែក៖