ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិបត្តិការបង្ក្រាប​ អ្នកប្រើប្រាស់ម៉ូតូបំពង់ស៊ីមំាងកែច្នៃខុសបច្ចេកទេសបង្កសំលេងលឺរំខានដល់អ្នកធ្វេីដំណេីរដូចគ្នាតាមដងផ្លូវ

ចែករំលែក៖

ភ្នំពេញ​៖​ មន្ត្រី​នគរបាល​ខណ្ឌ​ទួលគោក​ បានឱ្យដឹងនៅព្រឹកថ្ងៃ​សៅរ៍​ទី​២៣​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ថា​ ក្រុមអ្នកចូលចិត្តប្រើប្រាស់ម៉ូតូបំពង់ស៊ីមំាងកែច្នៃខុសបច្ចេកទេស​ ដែល​តែង​តែ​បង្កសំលេងលឺរំខានដល់អ្នកធ្វេីដំណេីរដូចគ្នាតាមដងផ្លូវ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ខណ្ឌ​ ចុះប្រតិបត្តិការបង្ក្រាប​ឃាត់យក​មករក្សាទុក​ និងធ្វើការ​ណែនាំ​អប់រំ​ កិច្ច​សន្យា​មិនឱ្យ​ធ្វេីបែបនេះទៀត។ 

មន្ត្រី​ដដែល​បន្តថា​ ក្នុងប្រតិបត្តិការនោះ​ បានធ្វេីឡេីង​កាលពីថ្ងៃទី២២ ខែមីនាម្សិលមិញនេះ​ ដោយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចុះ​អនុវត្តន៍​បង្រ្កាប​នៅតាមដងផ្លូវនៅក្នុងមូលដ្ឋានខណ្ឌទួលគោក។

   ជាក់ស្ដែង​វត្ថុតាងចាប់យកម៉ូតូប្រើប្រាស់បំពង់ស៊ីមាំងកែច្នៃខុសបច្ចេកទេសមានចំនួន០៦គ្រឿងរួមមាន៖

១-ម៉ូតូម៉ាក Honda PCX ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 1IO-2898 ។

២-ម៉ូតូម៉ាក Honda C125 ស៊េរី2008 ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AE-5083 ។

៣-ម៉ូតូម៉ាក Honda PCX ពណ៍ខ្មៅ ស៊េរី2013 ពាក់ផ្លាកលេខ ភ្នំពេញ GA-1169 ។

៤-ម៉ូតូម៉ាក Honda PCX ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HN-6294 ។

៥-ម៉ូតូម៉ាក Suzuki Zontes ពណ៍ខ្មៅ លាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1JK-9303 ។

៦-ម៉ូតូម៉ាក Honda C100 ពណ៍ខៀវ ពាក់ផ្លាកលេខ ក.៣៣១២ ក្រ.ច1 ។

    បច្ចុប្បន្ន ម៉ូតូកែច្នៃបំពង់ស៊ីមាំងខុសបច្ចេកទេសខាងលើ ត្រូវសមត្ថកិច្ចយើងឃាត់ទុកនៅអធិការដ្ឋាននឹងឲ្យម្ចាស់ដោះបំពង់ស៊ីមាំងកែច្នៃចេញ រួចឲ្យម្ចាស់ម៉ូតូយកបំពង់ស៊ីមាំងរបស់ដើមមកប្ដូរវិញ​ ទេីប​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕

ដោយ​៖ តារា​


ចែករំលែក៖