ទីក្រុងបាងកក ប្រទេសថៃ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ លោកស្រីសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក និងសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងមន្រ្តីមកពីអង្គការដៃគូ UNFPA ចូលរួមសិក្ខាសាលាបច្ចេកទេស ស្តីពីដំណើរការ ការបញ្ចប់មរណៈភាពមាតាដែលអាចការពារបាន និងផែនការសកម្មភាពលើការព្យាបាលនិងថែទាំ ទារកឈឺ និងមានទំងន់ទាប ( Technical Workshop to Operationalize the Ending Preventable Maternal Mortality -EPMM and Early Newborn Action Plan ) រៀបចំដោយ WHO UNICEF និង UNFPA។
សូមបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖
1- ចែករំលែកបទពិសោធន៍របស់ EmONC និងផែនការកែលម្អ ចំនួនពិនិត្យផ្ទៃពោះ មុនសំរាល និងការថែទាំក្រោយសំរាល ថវិកាជាតិសម្រាប់ការផ្តល់សេវា – EmONC .
2 – បទពិសោធន៍ EmONC ដោយប្រទេសកម្ពុជា ប៉ាគីស្ថាន និងទីម័រខាងកើត ការធ្វើបច្ចុប្បន្នភាពជាសកលរបស់ UNFPA របស់ WHO វិធីសាស្រ្តរបស់ UNICEF សម្រាប់ទារកឈឺ និងទំងន់តូច ។
3- ការចែករំលែកពីតួនាទីឆ្មប ក្នុងសុខភាពមាតា និងទារក រួមទាំងការកំណត់ចំនួនឆ្មប នៅពេលកើត និងការអនុវត្តល្អបំផុតរបស់ USAID លើការគ្រប់គ្រង PPH ដូចជាបណ្តុំការឆ្លើយតបដំបូង។
4- ការជំរុញការថែទាំទារកទើបនឹងកើតតូច និងឈឺ ( ENC KMC Neonatal Care and Special Neonatal Care)។
ជាចុងក្រោយសិក្ខាសាលាបានបញ្ចប់ដោយជោគជ័យ ដោយមានការពិភាក្សាជាក្រុមតាមប្រទេសនីមួយៗ ដាក់ផែនការបន្ត សម្រាប់យកទៅអនុវត្តតាមប្រទេសនីមួយៗ ដើម្បីសម្រេចបានតាមផែនការណ៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ (SDG 2030) ៕
ដោយ ៖ សិលា