ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីមិនទាន់ចោទប្រកាន់ផង អាមេរិកថា ជាសកម្មភាពរបស់ក្រុម ភេរវកម្ម មិនពាក់ព័ន្ធអ៊ុយក្រែនឡើយ

ចែករំលែក៖

អាមេរិកបានបញ្ជាក់ថា “ពិរុទ្ធជនតែមួយគត់” ក្នុងការវាយប្រហារភេរវកម្មនៅរុស្ស៊ី គឺជាក្រុមភេរវកម្ម IS ហើយក្រុមនេះ ប្រកាសដោយខ្លួនឯង ជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះការវាយប្រហារភេរវកម្មនៅជិតទីក្រុងម៉ូស្គូមួយថ្ងៃមុន មិនជាប់ពាក់ព័ន្ធនិងអ៊ុយក្រែនឡើយ។អ្នកនាំពាក្យ Adrienne Watson នៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក (NSC) ក៏បានសង្កត់ធ្ងន់ថា ការវាយប្រហារដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ 143 នាក់ មិនមានការចូលរួមពីអ៊ុយក្រែនទេ។ លោក Watson បាននិយាយថា “IS គឺជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះការវាយប្រហារនេះ។ មិនមានការចូលរួមពីអ៊ុយក្រែនទេ” នេះបើយោងតាម Reuters ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជាក់នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃទី 23 ខែមីនាថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កំពុងព្យាយាមផ្លាស់ប្តូរការស្តីបន្ទោសចំពោះការវាយប្រហារទៅលើអ៊ុយក្រែន។
កន្លងមក លោកប្រធានាធិបតី ពូទីន បានប្រកាសថា មនុស្ស ១១នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីការវាយប្រហារខាងលើ ក្នុងនោះមានខ្មាន់កាំភ្លើង ៤នាក់ ដែលបានធ្វើសកម្មភាពដោយផ្ទាល់ ហើយបានព្យាយាមរត់ទៅកាន់ប្រទេសអ៊ុយក្រែន ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖