ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ២៤ មីនា ចំនួន ២២ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥២នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥២ នាក់ (ស្រី ០២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២២ករណី ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៥២នាក់ រួមមាន ៖

+ជួញដូរ ៤ករណី ឃាត់ ៥នាក់(ស្រី ១នាក់)

+ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ២២នាក់(ស្រី ០នាក់)

+ប្រើប្រាស់ ៨ករណី ឃាត់ ២៤នាក់(ស្រី ១នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៤ ខែមីនា រួមមាន ៖

-មេតំហ្វេតាមីន(Ice) = ៧០៧,៦៧ក្រាម។

-មេតំហ្វេតាមីន(Wy) = ២,៨០ក្រាម។

-កេតាមីន(Ke) = ០,៧៦ក្រាម។

លទ្ធផលខាងលើ ០៨អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ០៨អង្គភាព

១ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៩នាក់ ចាប់យកIce ៥,៧៨ក្រាម។

២ / កំពត៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៩៣ក្រាម។

៣ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ៤ករណី ឃាត់ ៩នាក់ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១២,១៣ក្រាម និងKe ០,១២ក្រាម។

៤ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៨នាក់ ចាប់យកIce ១៤០,៥៣ក្រាម។

៥ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០៤ក្រាម។

៦ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២១ក្រាម។

៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ស្រី ១នាក់។

៨ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៥៣០,០៥ក្រាម និងWy ២,៨០ក្រាម។

PM : ១អង្គភាព

១ / កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៨,០ក្រាម និងKe ០,៦៤ក្រាម៕

ដោយ ៖ សហការី


ចែករំលែក៖