ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌកំបូលឆ្មក់បង្ក្រាបទីតាំងល្បែងស៉ីសងមួយកន្លែងឃាត់ខ្លួនមនុស្ស៨នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូលចុះបង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់មួយកន្លែងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៨នាក់និងដកហូតសម្ភារៈមួយចំនួន។ 

ប្រតិបត្តិការខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង១និង៤០នាទីរសៀល​ ថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០២៤​ នៅចំណុចផ្ទះយីយោ​ ផារ៉ាម៉ោន​ ស្ថិតនៅក្នុងភូមិស្ងួនពេជ្រ​ សង្កាត់កន្ទោក​ ខណ្ឌកំបូល។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ ដោយបានទទួលព័ត៌មានសម្ងាត់មកថាទីតាំងខាងលេី​ បានបង្កប់ល្បែងស៉ីសងដោយម្ចាស់ជាជនជាតិចិនទេីបកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបជាក់ស្តែងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៨នាក់​ ស្រី៥នាក់​ ក្នុងនោះមានបុរសម្នាក់ជាសន្តិសុខនិងដកហូតទូបៀរបាការ៉ាត់ចំនួន៧ទូ​ ទូហ្គេមបាញ់ត្រីចំនួន៨ទូ។ 

ក្រោយឃាត់ខ្លួនមនុស្សប្រុសស្រីទាំង៨នាក់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌកំបូលដេីម្បីសាកសួរនិងចាត់ការតាមនីតិវិធី ។

ចំណែកសម្ភារៈត្រូវបានដឹកយកទៅរក្សាទុកបណ្តោះអាសន្នដោយឡែកទីតាំងខាងលេីត្រូវបានបិទជាបណ្តោះអាសន្ន៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖