ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ លោក សុខ ឥសាន បានលើកឡើងថា : ការមានគំនិតរើសអើងជាតិសាសន៍និងរំលឹកពីប្រវត្តិសាស្ត្រដើម ជាការហួសពេលហើយ មិនអាចថយក្រោយបានទេក្នុងយុគសម័យនេះ។
ម្ស៉ាយវិញទៀត បើចង់ទាមទារយកខេត្តកោះកុងតាមគំនិតរបស់ជនជាតិថៃមួយចំនួនតូចនោះ គួរតែពួកគាត់ទាមទារឲ្យសើរើបណ្តាខេត្តជាច្រើនជាអតីតៈទឹកដីរបស់ខ្មែរបាត់បង់ទៅថៃផងដែរ ទើបមានយុត្តិធម៌និងមានតុល្យភាព។
ទោះយ៉ាងណាក៏មិនអាចកែប្រែប្រវត្តិសាស្ត្របានទេ យកល្អគួរនាំគ្នាថែរក្សាអ្វីដែលប្រវត្តិសាស្ត្របន្សល់ទុកឲ្យហើយបានឆ្លងកាត់រាប់សិបឆ្នាំមកហើយ។
បើយើងមកមើល ការប្រកាសពីចលនាខ្មែរដើម្បីប្រជាធិបតេយ្យនៅឡុងប៊ិច មិនមានឥទ្ធិពលអ្វីមកលើកម្ពុជាទេ ប្រជាធិបតេយ្យតែនៅឡុង។ប៊ិចទៅ។ ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ចោរប្លន់តំណែងជារបស់ហៅថាប្រធានស្តីទីខ្មោច បក្សប្រឆាំង អតីតៈបក្សប្រឆាំងបានងាប់បាត់ហើយ នាំឲ្យទណ្ឌិតជាប្រធានស្តីទីបក្សខ្មោច ៕
ដោយ ៖ សិលា