ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ធ្លាក់ពីលើអគារM RESIDENCEបណ្តាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីធ្លាក់ពីលើអគារមួយកន្លែងយីហោM RESIDENCE កម្ពស់ជាច្រើនជាន់។

ករណីខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី២៥ខែមីនា ឆ្នាំ២០២៤ លើផ្លូវ២៨៨សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពពីបុរសជាសន្តិសុខម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុដោយរូបគាត់បានអង្គុយយាមនៅអគារ M RESIDENCE ដូចសព្វមួយដង លុះមកដល់ម៉ោងកើតហេតុប្រមាណជា១១និង៣០នាទី ក៏បានឮសូរសំឡេងលាន់យ៉ាងខ្លាំងពេលនោះដែរពួកគាត់ក៏ដូចជាប្រជាពលរដ្ឋជិតខាងនាំគ្នាភ្ញាក់ផ្អើលរត់ទៅមើលក៏ឃើញបុរសរងគ្រោះមិនស្គាល់អត្តសញ្ញាណម្នាក់បានធ្លាក់ពីលើអគារ M RESIDENCE កំពស់ជាច្រើនជាន់ធ្លាក់មកក្រោមទើលើដំបូលផ្ទះប្រជាពលរដ្ឋរស់នៅជិតអគារខាងលើរួចធ្លាក់មកក្រោមបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់មកពលរដ្ឋជិតខាងក៏នាំគ្នាទាក់ទងទៅខាងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យរដ្ឋមួយកន្លែងមកដឹកយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញមូលដ្ឋានក៏បានចុះមកដល់រួចចូលពិនិត្យនៅក្នុងជុំវិញទីតាំងកើតហេតុក្នុងអគារខាងលើ។គួរបញ្ជាក់ផងដែរថាចំពោះករណីខាងលើនេះសមត្ថកិច្ចនៅពុំទាន់បានបញ្ជាក់ថាជាករណីអ្វីឡើយនោះទេបច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវបន្ត៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖