ភ្នំពេញ ៖ វឌ្ឍនភាពនិងសកម្មភាព រយៈពេល៦ខែ នៃការដាក់ចេញគោលនយោបាយ អាទិភាពរបស់រាជរដ្ឋាភិបាល
១. ការពង្រីករបបសន្តិសុខសង្គម និង មូលនិធិសមធម៌សុខាភិបាល ការពង្រីករបបសន្តិសុខសង្គម និងមូលនិធិសមធម៌សុខាភិបាលគ្របដណ្តប់ដល់ប្រជាពលរដ្ឋ សរុប ៦,៨លាននាក់ ដែលក្នុងនោះ៖
(១.) សមាជិក ប.ស.ស. ទាំងរបបកាតព្វកិច្ច និងរបបស្ម័គ្រចិត្ត មានសរុប ជាង ២,១លាននាក់
(២.) មូលនិធិសមធម៌សម្រាប់ប្រជាជន នៃគ្រួសារងាយរងហានិភ័យ ចំនួន៤៩ម៉ឺនគ្រួសារ ស្មើនឹង ១,៨លាននាក់
(៣.) មូលនិធិសមធម៌ សម្រាប់ប្រពលរដ្ឋនៃគ្រួសារក្រីក្រ (ក្រ១ និង ក្រ២) មាន៧០ម៉ឺនគ្រួសារ ដែលមានប្រជាជនចំនួន ២,៨លាននាក់
(៤.) ពង្រីកការគ្របដណ្តប់នូវរបបសន្តិសុខសង្គម ជូនទៅដល់ក្រុមប្រជាជន នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានសរុបជាង ១០ម៉ឺននាក់ ។
២. ការបង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសការបង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ដែលគោលដៅរបស់រាជ- រដ្ឋាភិបាល គឺ១,៥លាននាក់។ មកដល់ពេលនេះ មានយុវជនចំនួន ២៧,៨៩៤ នាក់ បានចុះឈ្មោះចូលរៀន ក្នុងនោះមាន ១២,២៦៨នាក់ កំពុងត្រូវបាន បណ្តុះបណ្តាល នៅក្នុងកម្មវិធីសិក្សាចំនួន ៥៤៤ថ្នាក់ ដែលរាជរដ្ឋាភិបាលផ្តល់ ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងផ្តល់ថវិកាក្នុងមួយខែ ២៨ម៉ឺនរៀល បន្ថែមទៀត។
៣. ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុមជន- ងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមាន វិបត្តិសេដ្ឋកិច្ច និងគ្រាមានអាសន្ន ពោលគឺ រាជរដ្ឋាភិបាលបានដាក់ចេញ គោល ការណ៍ណែនាំ ស្តីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលចាប់អនុវត្តពីខែមេសាខាងមុខនេះនិងចាកចេញជាបណ្តើរៗពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
៤. ការជំរុញនិងលើកកម្ពស់ការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធការជំរុញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពោលគឺ រាជរដ្ឋាភិបាល បានបង្កើត គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកំពុងរៀបចំផែនការសកម្មភាព ព្រមទាំងយន្តការប្រមូលទិន្នន័យជាមួយភាគី ពាក់ព័ន្ធ ដើម្បីកំណត់ និងវាយតម្លៃជាមូលដ្ឋាននូវទិន្នន័យពាក់ព័ន្ធនឹងសេដ្ឋកិច្ច ក្រៅប្រព័ន្ធមុននឹងឈានទៅដល់ការអភិវឌ្ឍប្រព័ន្ធចុះឈ្មោះពាក់ព័ន្ធនឹងសេដ្ឋកិច្ច ក្រៅប្រព័ន្ធនាពេលខាងមុខ ដើម្បីកំណត់គោលដៅច្បាស់លាស់ ដែលរាជរដ្ឋា- ភិបាលបានកំណត់ជាក់ស្តែង នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
៥. ការរៀបចំយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន
ការរៀបចំយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយ ផលិតកម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ ពោលគឺ រាជរដ្ឋាភិបាលបានបង្កើត ក្រុមការងារចម្រុះសម្របសម្រួលខ្សែ ច្រវាក់តម្លៃផលិតផលកសិកម្ម និងបានរៀបចំ យន្តការ និងនីតិវិធីបញ្ចេញ និងប្រើប្រាស់ថវិកា, លក្ខខណ្ឌតម្រូវឥណទាន, និងយន្តការនីតិវិធីសង ត្រលប់។
៦. ការដាក់ពង្រាយមន្ត្រីបច្ចេកទេស កសិកម្មនៅគ្រប់ឃុំ-សង្កាត់
ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្ម- ភាពកសិកម្មនៅទូទាំងប្រទេស ពោលគឺ រាជរដ្ឋាភិបាលបានអនុវត្តជោគជ័យនូវ ជំហានមួយ គឺការប្រលងជ្រើសរើសមន្ត្រីបច្ចេកទេសកសិកម្មចំនួន ២៥០នាក់ និងបានដាក់ពង្រាយជំហានដំបូងនៅតាមបណ្តាឃុំ-សង្កាត់ និងបានកំណត់ គោលដៅ ៨០០ឃុំ-សង្កាត់ ទៀត សម្រាប់ជំហានទី២ នៅខែមេសា ឆ្នាំ២០២៤ ៕
ដោយ ៖ សុខ ខេមរា