ការស៊ុតបាល់តាមស្មើចុងក្រោយរបស់ខ្សែបម្រើ Jude Bellingham បានជួយឱ្យអង់គ្លេសស្មើជាលើកទី២នៅ Wembley បន្ទាប់ពីប្រកួតស្មើជាមួយបែលហ្ស៊ិក២ទល់២ ពួកគេមិនទាន់បានទទួលជ័យជម្នះសោះក្នុង៣ប្រកួតចុងក្រោយនេះ។
អង់គ្លេសត្រូវបានក្រុមភ្ញៀវវាយសម្រុក និងដាក់សម្ពាធក្នុងការប្រកួតតង់ទី១ ហើយអ្នកចាំទីជម្រើសជាតិអង់គ្លេស Jordan Pickford បានបង្កើតកំហុសមួយ ធ្វើឲ្យក្រុមបែលហ្ស៊ិកនាំមុខ១គ្រាប់នៅនាទីទី១១ ដែលជាការស៊ុតដោយកីឡាករ Youri Tielemans។
កីឡាករ Ivan Toney បានរកគ្រាប់បាល់បញ្ចូលទីឱ្យក្រុមអង់គ្លេសជាលើកដំបូងរបស់គាត់ជាមួយនឹងគ្រាប់បាល់តាមស្មើនៅនាទីទី១៧ពីការស៊ុតបាល់ពិន័យប៉េណាល់ទី។ នៅនាទីទី៣៦កីឡាករ Youri Tielemans ដដែលបានរកគ្រាប់បាល់ទី២ឲ្យក្រុមហែលហ្ស៊ិកក្នុងការនាំមុខសាជាថ្មី ហើយបន្តនាំមុខរហូតដល់៩០នាទី។
ក្រុមជម្រើសជាតិអង់គ្លេស ជាមួយនឹងកីឡាករ Kobbie Mainoo ដែលមានអាយុ១៨ឆ្នាំ បានបង្ហាញខ្លួនឲ្យជម្រើសជាតិ ដោយមានឱកាសលេងជាមួយ Bellingham និងឱកាសរកគ្រាប់បាល់២ដង ប៉ុន្តែអ្នកចាំទី Matz Sels របស់បែលហ្ស៊ិក បានជួយសង្គ្រោះ និងបានរារាំងបាល់មួយទៀតពីការស៊ុតរបស់ Bowen មុនពេលខ្សែបម្រើ Bellingham រកបាន១គ្រាប់នៅនាទីទី៩០+៥ក្នុងម៉ោងបន្ថែមជួយឲ្យអង់គ្លេសតាមស្មើវិញ។ខ្សែបម្រើ Mainoo របស់ក្រុម Manchester United ប្រហែលជាទើបតែត្រូវបានទុកចិត្តដោយអ្នកចាត់ការ លោក Southgate ជាមួយនឹងទម្រង់លេងមានភាពចាស់ទុំ និងគុណភាពក្នុងការចាប់ផ្តើមក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូងរបស់គាត់។
លោក Southgate នៅតែស្វែងរកការរួមបញ្ចូលខ្សែបម្រើដ៏ល្អឥតខ្ចោះ ហើយ Mainoo បានបង្ហាញទំនុកចិត្តដែលបានកត់សម្គាល់ពីការលេងរបស់គាត់នៅ United នៅរដូវកាលនេះ ដែលត្រូវបានធានាពេញមួយមុនពេលគាត់ត្រូវបានប្តូរ។ ការលេងរួមគ្នារបស់ Mainoo និង Declan Rice មើលទៅគួរឱ្យទាក់ទាញ ហើយកីឡាករវ័យក្មេងរូបនេះ ប្រាកដជានឹងបង្ហាញខ្លួនឲ្យជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តិការណ៍យូរ៉ូនៅប្រទេសអាឡឺម៉ង់ជាមិនខាន។
ការប្រកួតមិត្តភាពអន្តរជាតិប្រហែលជាបានជម្រះសំណួរមួយចំនួនសម្រាប់លោក Southgate អំពីការរៀបចំតំបន់ការពារ ខ្សែបម្រើ និងតំបន់ប្រយុទ្ធរបស់គាត់ នៅពេលដែលគាត់ដាក់ឈ្មោះសមាជិកក្រុមសម្រាប់ព្រឹត្តិការណ៍យូរ៉ូនៅប្រទេសអាល្លឺម៉ង់ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)