ព័ត៌មានទាន់ហេតុការណ៍៖

Liverpool សម្លឹងមើលបេក្ខភាពគ្រូបង្វឹក Bayer Leverkusen លោក Xabi Alonso មកជំនួសតំណែងលោក Klopp

ចែករំលែក៖

ក្លិបហង្សក្រហម Liverpool រំពឹងថា លោក Xabi Alonso នឹងបន្តនៅ Bayer Leverkusen នៅរដូវក្តៅនេះ ប៉ុន្តែក្លិបនៅតែរំពឹងពិចារណាបេក្ខជនរូបនេះដើម្បីជំនួសអ្នកចាត់ការ Jurgen Klopp គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Alonso អាយុ៤២ឆ្នាំត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងតួនាទីនៅ Anfield ចាប់តាំងពីលោក Klopp បាននិយាយថាគាត់នឹងលាលែងពីតំណែងនៅចុងរដូវកាលនេះ

ក្រុម Leverkusen ស្ថិតនៅលើកំពូលតារាងដែលឈានទៅលើកពានរង្វាន់ Bundesliga ជាលើកដំបូង ហើយមិនចាញ់គ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះ។ ប្រធានកិត្តិយសរបស់ក្លិBayern Munich លោក Uli Hoeness បាននិយាយថា ការផ្លាស់ប្តូរសម្រាប់លោក Alonso នៅរដូវក្តៅនេះគឺ ប្រហែលជាមិនអាចទៅរួចទេ។

លោក Alonso ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​បេក្ខភាព​ចូល​កាន់​តំណែង​នៅ​ក្លិប​យក្ស Bayern Munich ដែល​អ្នក​ចាត់​ការលោកThomas Tuchel នឹង​ចាកចេញ​នៅ​ចុង​បញ្ចប់​នៃ​យុទ្ធនាការ​នេះ។

លោក Hoeness បាននិយាយថា លោក Alonso មានទំនោរចង់បន្តនៅ Bayer Leverkusen ដើម្បីមើលពីភាពជោគជ័យបច្ចុប្បន្នរបស់ពួកគេ ពីព្រោះគាត់មិនចង់ទុកពួកគេចោល។ លោក Alonso ដែលជាអតីតខ្សែបម្រើដ៏ឆ្នើមមួយរូបដែលធ្លាប់បានលេង២១០ប្រកួតឱ្យ Liverpool ពីឆ្នាំ២០០៤ដល់ឆ្នាំ២០០៩

គាត់បានចាកចេញទៅចូលរួមជាមួយក្លិReal Madrid ដែលជាក្លិបមួយផ្សេងទៀតដែលគាត់ទើបតែត្រូវបានភ្ជាប់ជាមួយ ហើយក្រោយមកបានផ្លាស់ទៅ Bayern ជាកន្លែងដែលគាត់បានចំណាយពេលឆ្នាំមុនពេលចូលនិវត្តន៍ពីការប្រកួត។

លោក Alonso បានផ្លាស់ទៅធ្វើជាគ្រូបង្វឹកជាមួយក្រុមអាយុក្រោម១៤ឆ្នាំរបស់ Real Madrid ក្នុងឆ្នាំ២០១៨ ហើយបន្ទាប់មកបានចំណាយពេល៣ឆ្នាំក្នុងការដឹកនាំក្រុម B របស់ Real Sociedad

នៅខែតុលា ឆ្នាំ២០២២ ក្រុម Leverkusen បានផ្តល់ឱ្យគាត់នូវតួនាទីដំបូងរបស់គាត់នៅក្នុងបាល់ទាត់ក្រុមដំបូង ហើយដោយបានកាន់កាប់ក្លិបបាតតារាងដោយគាត់បាននាំពួកគេឱ្យបញ្ចប់ក្នុងចំណាត់ថ្នាក់លេខនៅក្នុង Bundesliga រដូវកាលនេះដែលលោក Alonso ដឹកនាំពេញមួយអាណត្តិ Leverkusen មាន១០ពិន្ទុដាច់ពីក្រុមម្ចាស់ជើងឯក Bayern ដោយនៅសល់ប្រកួតទៀតនៅរដូវកាលនេះ

Leverkusen ក៏មានកៅអីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ German Cup និងវគ្គ/នៃ Europa League ផងដែរ។ លោក Hoeness បាននិយាយថា “ឧបមាថាប្រសិនបើគាត់មានភាពជោគជ័យពីរឬបីឆ្នាំទៀត វាប្រហែលជាងាយស្រួលជាងក្នុងការនាំគាត់ចេញពីទីនោះ”។

អ្នកចាត់ការទូទៅរបស់ Sporting Lisbon លោក Ruben Amorim និងលោក Roberto de Zerbi របស់ Brighton ក៏ត្រូវបានផ្សារភ្ជាប់ផងដែរជាមួយនឹងការងារជាគ្រូបង្វឹកក្រុម Liverpool ប្រសិនបើការទាក់ទាញលោក Alonso មិនបានសម្រេច ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖