ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ធ្វើការវះកាត់ ព្យាបាលភ្នែករបស់លោកយាយ លោយពូប្រកបដោយជោគជ័យ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ លោកយាយ លោកពូ រស់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានអាការភ្នែកទ្បើងបាយបណ្តាលឱ្យមើលពុំឃើញច្បាស់  ហើយពុំមានលទ្ធភាពព្យាបាលព្រោះមានជីវភាពខ្វះខាត។ 

ដោយក្តីមេត្តាករុណា និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ធ្វើការវះកាត់ ព្យាបាលភ្នែករបស់លោកយាយ លោយពូប្រកបដោយជោគជ័យនៅមន្ទីរពេទ្យព្រះអង្គឌួង កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។  ដោយនាបច្ចុប្បន្ននេះ ពួកគាត់មានអាការប្រសើរឡើង និងអាចមើលឃើញច្បាស់ជាថ្មីឡើងវិញ ជាមួយនឹងក្តីរំភើបរីករាយ ព្រមទាំងថ្លែងអំណរគុណសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។

រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល វះកាត់ ស្នាក់នៅ និងហូបចុក  គឺត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកស្រីបណិ្ឌត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។

សូមអរគុណក្រុមគ្រូពេទ្យ TYDA ៕

ដោយ ៖ សិលា


ចែករំលែក៖