ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិអប្សរា អំពាវនាវដល់សាធារណជនទាំងអស់មេត្តា កុំចែករំលែកបន្តនូវរូបភាពកាត់ត ដែលមានចរិកលក្ខណៈអុជអាល និងជាន់ពន្លិចជាតិខ្លួនឯង

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា អំពាវនាវដល់សាធារណជនទាំងអស់មេត្តា កុំចែករំលែកបន្តនូវរូបភាពកាត់ត ដែលមានចរិកលក្ខណៈអុជអាល និងជាន់ពន្លិចជាតិខ្លួនឯង។ ទន្ទឹមនឹងនេះ អាជ្ញាធរជាតិអប្សរានឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវស្វែងរកមុខអ្នកបង្កើតរូបភាពនេះឱ្យមកទទួលខុសត្រូវចំពោះ មុខច្បាប់។

អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា៖ នៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២៤ គណនីនៃបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដែលមានឈ្មោះថា ការពិត-Fact បាន ផ្សព្វផ្សាយនូវរូបភាពកាត់តមិនពិតប្រាកដមួយ ដោយបង្ហាញនារីម្នាក់ជាន់ព្រះកេសព្រះ នៅមុខប្រាសាទអង្គរវត្ត ក្រោមទម្រង់នៃការញុះញង់ឱ្យមានការរើសអើងពូជសាសន៍ និងបម្រើផលប្រយោជន៍នយោបាយដ៏អាក្រក់របស់ ខ្លួន ហើយដែលបានបង្កផលប៉ះពាល់ដល់វប្បធម៌ជាតិ ក៏ដូចជាទំនាក់ទំនងល្អជាមួយប្រទេសជិតខាងរបស់យើង។

អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់សាធារណជនទាំងអស់មេត្តា កុំចែករំលែកបន្តនូវរូបភាពកាត់ត ខាងលើ ដែលមានចរិកលក្ខណៈអុជអាល និងជាន់ពន្លិចជាតិខ្លួនឯង។ ទន្ទឹមនឹងនេះ អាជ្ញាធរជាតិអប្សរានឹង សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវស្វែងរកមុខអ្នកបង្កើតរូបភាពខាងលើ ឱ្យមកទទួលខុសត្រូវចំពោះ មុខច្បាប់។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕ 

ដោយ ៖ សិលា


ចែករំលែក៖