ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ លោក សុខ ឥសាន មានប្រសាសន៍ថា មួយថ្ងៃៗឮតែប្រជាពលរដ្ឋស្រែកថាអាជ្ញាធរដេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន នេះជាព័ត៌មានប្រឌិតឡើងដោយប្រព័ន្ធផ្សព្វផ្សាយប្រតិកិរិយានិងក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមដើម្បីបំពុលសាធារណមតិជាតិអន្តរជាតិឲ្យយល់ច្រឡំ ។ 

លោក សុខ ឥសាន លើកថា៖ ហើយកុំឃើញទឹកមិនកម្រើកថាក្នុងទឹកអត់មានត្រី។ 

លោកបន្តថា ៖ ទោះបីមិនទាន់មានប្រតិកម្មចំៗពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនមែនថារដ្ឋមិនយកចិត្តទុកដាក់លើករណីឆបោកពលរដ្ឋដ៏កក្រើកទេ។ 

លោក សុខ ឥសាន បានបន្តថា ៖ ដើម្បីវែកមុខជនទុច្ចរិតភាគីពាក់ព័ន្ធគប្បីចូលរួមផ្តល់ឯកសារនិងភ័ស្តុតាងក៏ដូចជាសក្ខីកម្មផ្សេងៗទៅសមត្ថកិច្ចទទួលបន្ទុកឲ្យបានឆាប់ៗ បើគ្រាន់តែស្រែកក្រៅផ្លូវការមិនបានការទេ ៕ 

ដោយ ៖ សិលា


ចែករំលែក៖