ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅពេលមានសន្តិភាព យើងអាចប្រែក្លាយទីតាំងប្រយុទ្ធទៅជាកន្លែងសម្រាប់កសាងវត្តអារ៉ាម

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ សន្តិភាពមានតម្លៃពិតមិនអាចបាត់បាន ហើយសន្តិភាពបានផ្តល់ឱកាសឱ្យយើងជាច្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បើមានសង្រ្គាម នោះទីតាំងវត្តអារ៉ាមនឹងប្រែក្លាយទៅជាទីតាំងប្រយុទ្ធ ប៉ុន្តែនៅពេលមានសន្តិភាពទីតាំងប្រយុទ្ធអាចក្លាយជាកន្លែងសម្រាប់កសាងវត្ត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្តមណីរតនារាមស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ 

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឲ្យមានការប្រកួតប្រជែងខេត្តគ្មានគ្រោះថ្នាក់ចរាចរណ៍ នារដូវចូលឆ្នាំខាងមុខ តាមបណ្ដាខេត្តរាជធានីទូទាំងប្រទេស។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរទៅដល់ការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនិងជំរុញទៅដល់ប្រជាពលរដ្ឋចូលរួមសប្បាយឲ្យបានគ្រប់គ្នាប្រកបដោយការទទួលខុសត្រូវចៀសវាងផឹកគ្រឿងស្រវឹងហើយបើកបរ។

សម្ដេចបានស្នើទៅដល់ខេត្តនីមួយៗដាក់ការប្រកួតប្រជែងគ្មានគ្រោះថ្នាក់ចរាចរណ៍។ ហើយខេត្តដែលគ្មានគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរដូវចូលឆ្នាំខាងមុខនេះនឹងទទួលបានរង្វាន់ពីនាយករដ្ឋមន្ត្រីផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖