ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានចេញព័ត៌មានជាបន្ទាន់ សូមធ្វើការច្រានចោលទាំងស្រុង និងមិនពិតដូចការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះMao Chandara នោះឡើយ ថាមានទាហានថៃបានកាត់បើកសោ នៅច្រកចូលឡើងទៅកាន់ប្រាសាទព្រះវិហារក្រោយបានបិទអស់រយៈពេល ៧ឆ្នាំ ។
រដ្ឋបាលខេត្តព្រះវិហារ បានលើកឡើងថា ៖ ថ្មីៗនេះ មានគណនីហ្វេសប៊ុក ឈ្មោះ ឈ្មោះ Mao Chandara បានយករូបភាពចាស់មកបង្ហោះទ្បើងវិញសាជាថ្មី ថាមានទាហានថៃបានកាត់បើកសោ នៅច្រកចូលឡើងទៅកាន់ប្រាសាទព្រះវិហារក្រោយបានបិទអស់រយៈពេល ៧ឆ្នាំ ដែលធ្វើឲ្យសាធារណជនមានភ័ន្តច្រឡំ។
ករណីនេះ រដ្ឋបាលខេត្តព្រះវិហារ សូមធ្វើការច្រោនចោលទាំងស្រុង និងមិនពិតដូចការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះMao Chandara នោះឡើយ ។
រដ្ឋបាលខេត្តព្រះវិហារ សូមជម្រាបជូនសាធារណជន មេត្តាឲ្យបានជ្រាបថា៖ រូបភាពនេះ ជាសកម្មភាពចាស់យូរតាំងពី ៨ឆ្នាំមុនមកម្លេះ (២០១៦) មិនមែនជារូបភាពថ្មីៗ ដូចការបង្ហោះនោះឡើយ ។
អាស្រ័យហេតុនេះ សូមសាធារណជន ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងកុំឲ្យមានការភ័ន្តច្រទ្បំ ៕
ដោយ ៖ សិលា