ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បើករថយន្តមែកសឺដែសបុកកង់បីផ្លូវបំបែកជាបួនបណ្តាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ៖ រថយន្តស៊េរីទំនើបមែកសឺដែសបើកដោយនារីម្នាក់ក្នុងល្បឿនលឿនជ្រុលទៅបុកកង់បីបើកឆ្លងផ្លូវបំបែកជាបួនពេញទំហឹងបណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាលបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងនៅវេលាម៉ោង១២:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១ខែមេសាឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ១៥៦កែងផ្លូវ២៥៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសម្នាក់រួមដំណើរជាមួយមនុស្ស២នាក់ទៀតបានបើកកង់បីមួយគ្រឿងពាក់ផ្លាកលេខ តាកែវ 1R-4750 ធ្វើដំណើរតាមបណ្តោយផ្លូវ២៥៧ទិសដៅជើងមកត្បូង ខណះពេលបើកមកដល់ចំនុចកើតហេតុឆ្លងផ្លូវបំបែកជាបួនស្របពេលមានរថយន្តស៊េរីទំនើបមែកសឺដែសពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BQ-3131 បើកដោយនារីម្នាក់ធ្វើដំណើរចេញពីផ្លូវ១៥៦ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណះមកដល់ផ្លូវបំបែកជាបួនជ្រុលទៅបុកកង់បីពេញទំហឹងក្រឡាប់ផ្ងារជើង បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាលបញ្ជូនទៅមន្ទីពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ហើយទាក់ទងទៅជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖