ខេត្តបាត់ដំបង៖ បុរសស្រវឹងខួបម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញបង្ហាញមុខជាសាធារណៈ ក្រោយឃាត់ខ្លួនយកមកសាកសួរ បន្ទាប់ពីរូបគាត់បានផឹកស្រាស្រវឹងធ្វើសកម្មភាពបំផ្លាញទ្រព្យសម្បត្តិក្នុងទីអារាម និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីច្បាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៤វេលាម៉ោង២១ និង ៣០នាទីនៅក្នុងបរិវេណវត្តកោះទឹមសុទ្ធា ហៅវត្តកកោះ ស្តិតក្នុងក្រុមទី៩ ភូមិកកោះ ឃុំកកោះ ស្រុកមោ ងឫស្សី ខេត្តបាត់ដំបង មានករណី ធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស មួយបានកើតឡើងប្រព្រឹត្តដោយជនសង្ស័យ ឈ្មោះ ម៉ាប់ សុភា ហៅម៉ូវ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិស្រែអូរ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (បច្ចុប្បន្នស្នាក់នៅវត្តខាងលើ) ប្រដាប់ ដោយពូថៅបានធ្វើសកម្មភាពកា-ប់បំផ្លាញសំភារៈក្នុងវត្តកោះទឹមសុទ្ធាហៅ វត្តកកោះបណ្ដាលឱ្យខូចខាតទូឈើ ចំនួន០១, ជើងពានចំនួន០២,បោកចានអស់ចំនួន០៦ចាន ,ឆ្នាំងចំនួន ០២ មូលហេតុដោយសារស្រវឹកស្រា ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែន ការងារនគរ បាលព្រហ្ម័ទណ្ឌ លោកវរសេនី យ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងធ្វើការឃាត់ខ្លួនជនសង័្សយខាងលើ នាំមកកាន់អធិការដ្ឋាននគរបាលស្រុក ធ្វើការសាកសួរនិងបានកសាងសំណុំរឿងបញ្ជូនមកអនុវត្តទោសទៅតាមផ្លូវច្បាប់៕
ដោយ៖ អរុណរះ