ភ្នំពេញ៖ ព្រឹទ្ធសភានឹងបើកសម័យប្រជុំដំបូង នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ។
បេក្ខភាពថ្នាក់ដឹកនាំកំពូលនៃព្រឹទ្ធសភា រួមមាន៖
១. សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា
២. ឯកឧត្ដម ប្រាក់ សុខុន អនុប្រធានទី១
៣. ឯកឧត្ដម អ៊ុច បូររិទ្ធ អនុប្រធានទី២
ពិធីស្បថចូលកាន់តំណែងនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃដដែល (ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤) នៅក្នុងព្រះបរមរាជវាំង៕
ដោយ៖ តារា