ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹង ស្តីពី អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងនីតិសាស្ត្រភូមិភាគនិរតី នៃសាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ មានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីជាន់ខ្ពស់ នៃស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការទាំងអស់ មេត្តាជ្រាបថា ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងនីតិសាស្ត្រភូមិភាគនិរតី (Southwest University of Political Science and Law-SWUPL) នៃសាធារណរដ្ឋប្រជាមានិតចិន សាកលវិទ្យាល័យ SWUPL បានផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត សម្រាប់មន្ត្រីជាន់ខ្ពស់ដែលមកពីស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ដែលនឹងសិក្សារយៈពេល ៣ឆ្នាំ។ កម្មវិធីអាហារូបករណ៍នេះ ផ្តល់ជូនចំពោះតែមន្ត្រីជាន់ខ្ពស់មកពី ស្ថាប័នទាំងបីដែលមានតួនាទីចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋានឡើងទៅ និងត្រូវមានសញ្ញាបត្រថ្នាក់អនុបណ្ឌិត ច្បាប់ ព្រមទាំងមានបទពិសោធន៍ការងារយ៉ាងតិច ៥ឆ្នាំ។

កាលបរិច្ឆេទទទួលពាក្យផុតកំណត់ត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងកម្មវិធីអាហារូបករណ៍ និងការដាក់ពាក្យស្នើសុំ សូមធ្វើការទំនាក់ទំនង មកកាន់លោក ង៉ូ សាឡុង ប្រធាននាយកដ្ឋានអ្នកបកប្រែ និងអ្នកជំនាញក្នុងវិស័យច្បាប់ និងយុត្តិធម៌ តាមរយៈ ប្រព័ន្ធតេឡេក្រាម ០១២ ៣៩៨ ៨៣៣។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖