ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សូមគោរពអបអរសាទរដ៏ក្លៀវក្លាបំផុត ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្តេចត្រូវបានសម័យប្រជុំលើកទី១ ព្រឹទ្ធសភា នីតិកាលទី១ បោះឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភា ដោយសំលេង ៦២ លើ ៦២

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ  មានប្រសាសន៍ថា ៖ ខ្ញុំបាទសូមគោរពអបអរសាទរដ៏ក្លៀវក្លាបំផុត ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្តេចត្រូវបានសម័យប្រជុំលើកទី១ ព្រឹទ្ធសភា នីតិកាលទី១ បោះឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភា ដោយសំលេង ៦២ លើ ៦២ 

ក្នុងនាមជាអ្នកជំនាន់ក្រោយ ខ្ញុំបាទសូមសម្តែងនូវក្តីកត្តញ្ញូកតវេទីដ៏ជ្រាលជ្រៅបំផុត ចំពោះការលះបង់កម្លាំងកាយ ចិត្ត ធ្វើពលិកម្មសព្វបែបយ៉ាងដើម្បីជាតិមាតុភូមិ និងប្រជាជនរបស់សម្តេច។   បន្ទាប់ពីបេសសកម្មដឹកនាំជាតិរយៈពេលជាង ៤០ឆ្នាំ ក្នុងឋានៈជានាយករដ្ឋមន្ត្រី សម្តេចនឹងបន្តដឹកនាំស្ថាប័ននីតិបញ្ញត្តិជាន់ខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការកាន់ចង្កូរនាវាកម្ពុជាឱ្យស្ថិតស្ថេរគង់វង្សលើមាគ៌ាសន្តិភាព និងការអភិវឌ្ឍ។ 

ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូន សម្តេចតេជោ ដើម្បីដឹកនាំស្ថាប័នកំពូលមួយនេះ គឺពិតជាបង្ហាញ យ៉ាងជាក់ច្បាស់នូវតួនាទីដ៏ឧត្តុង្គឧត្តមរបស់សមេ្តចតេជោ ដែលប្រជារាស្ត្រខ្មែរច្រើនលើសលប់គោរព ស្រឡាញ់ដ៏ជ្រាលជ្រៅ និងតែងតែមានជំនឿចិត្តយ៉ាងមុតមាំលើគតិបណ្ឌិត និងភាពវៃឆ្លាតរបស់ សម្តេច តេជោ ក្នុងការដឹកនាំប្រទេសជាតិ។ 

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយ ក្នុងលោក សូមយាងបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការជូន សម្ដេចតេជោ និងសូមសម្តេចសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ក្នុងភារកិច្ចដឹកនាំព្រឹទ្ធសភា សំដៅរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព ភាពសំបូរសប្បាយ រុងរឿង និងប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យជានិច្ចនិរន្តរ៍តរៀងទៅ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖