ភ្នំពេញ៖ បុរសម្នាក់ត្រូវបានម្ចាស់ផ្ទះប្រទះឃេីញដេកស្លាប់ក្នុងបន្ទប់ជួលដោយមិនទាន់ដឹងមូលហេតុក្នុងសភាពស្អុយរលួយបាត់ទៅហេីយ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១៤និង០៥នាទីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលលេខC27 ក្រុម១ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពមានឈ្មោះ យ៉ា គីប ភេទប្រុសអាយុ៦៩ឆ្នាំមុខរបរ រត់ផាស់អាប់ បច្ចុប្បន្នស្នាក់នៅកន្លែងកេីតហេតុខាងលើ ស្រុកកំណើត ភូមិជ្វាធំ ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។
តាមការបំភ្លឺរបស់ឈ្មោះ ទឹម ណារីតា ភេទប្រុសអាយុ៣២ឆ្នាំមុខរបរ នៅផ្ទះទីលំនៅបច្ចុប្បន្ន ស្នាក់នៅកន្លែងកេីតហេតុខាងលើ(ម្ចាស់ផ្ទះ)បានឱ្យដឹងថា នៅមុនពេលកេីតហេតុ កាលពីថ្ងៃទី៣ វេលាម៉ោង១និង៣០នាទីរសៀល ជនរងគ្រោះបាននិយាយប្រាប់ថា គាត់មិនស្រួលខ្លួន ពេលនោះ គាត់បម្រុងកោសខ្យល់ឱ្យតែជនរងគ្រោះមិនព្រម រហូតដល់ថ្ងៃកេីតហេតុដោយមិនឃេីញជនរងគ្រោះចុះមកក្រោមសង្ស័យ ទេីបរូបគាត់បានដេីរមេីលតាមបន្ទប់ជួលទាំងអស់ ពេលដេីរដល់ក្បែរ បន្ទប់កេីតហេតុខាងលេី ស្រាប់តែមានធុំក្លិនស្អុយ ភាយ នៅពេលនោះ គាត់បានដេីរទៅអេីតមេីលស្រាប់តែឃេីញ ជនរងគ្រោះដេកស្លាប់បាត់ទៅហើយ ដោយមានសភាពហេីមស្អុយ ក្រោយមក គាត់បានចុះមកវិញ ហេីយរាយការណ៍ទៅសមត្ថកិច្ចតែម្ដង។
តាមការពិនិត្យនិងកោសល្យវិច័យរបស់សមត្ថកិច្ចនគរបាលបច្ចេកទេសវិទ្យាសាស្ត្រស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គ៕
ដោយ៖សុខាសែនជ័យ