ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបករណីគ្រឿងញៀននៅក្លិបកម្សាន្តថាំងហ៊ួយក្លិប-KTV ក្នុងសង្កាត់បឹងត្របែក, រកឃេីញថ្នាំញៀនជិត៧គីឡូក្រាមនិងបញ្ជូនជនសង្ស័យ១៥នាក់ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្រ្កាបករណីរក្សាទុក ជួញដូរ ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្លិបកម្សាន្ត ថាំងហ៊ួយក្លិប-KTV រកឃើញថ្នាំញៀនប្រមាណ៧គីឡូក្រាមនិងបញ្ជូនជនសង្ស័យ១៥នាក់ទៅតុលាការ។ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​មន្ទីរ​ប្រឆាំងគ្រឿងញៀន​ នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងនៅរសៀលថ្ងៃ​សៅរ៍​ទី​០៦​ ខែមេសា​ ឆ្នាំ​២០២៤។ 

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង២៖០៥នាទី មន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំនិងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុក ជួញដូរ ចាត់ចែង សម្រួលឱ្យប្រើប្រាស់និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចក្លឹបកម្សាន្ត ថាំងហ៊ួយក្លិប-KTV ស្ថិតនៅផ្ទះលេខ៦៧ ផ្លូវលេខ១០៣ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

លទ្ធផលនៃការបង្ក្រាបនេះ ឃាត់ខ្លួនមនុស្សសរុប១១១នាក់ (ស្រី៤២នាក់) ក្នុងនោះជនជាតិខ្មែរ ១៤នាក់(ស្រី៦នាក់), ជនជាតិចិន ៥៤នាក់(ស្រី៩នាក់) ជនជាតិវៀតណាម ៣៩នាក់ (ស្រី២៧នាក់) ជនជាតិកូរ៉េ ២នាក់ និងជនជាតិ ម៉ាឡេស៊ី ២នាក់។

ក្នុងចំណោមអ្នកដែលឃាត់ខ្លួន កម្លាំងជំនាញបានបញ្ជូនខ្លួនជនល្មើស១៥នាក់​​(ស្រី០៤នាក់)​ ទៅតុលាការ៖

១-ឈ្មោះ NGUYEN THI BICH VAN ភេទស្រី ជនជាតិវៀតណាម កើតថ្ងៃទី០៤-០៤-១៩៨៨ 

២-ឈ្មោះ LENH A LAM ភេទស្រី ជនជាតិវៀតណាម កើតថ្ងៃទី ០៣-ធ្នូ-១៩៩២ 

៣-ឈ្មោះ ZHENG BING ភេទប្រុស ជនជាតិចិន   កើតថ្ងៃទី២៧-វិច្ឆិកា-១៩៨០ 

៤-ឈ្មោះ HUANG YONG YUAN ភេទប្រុស ជនជាតិចិន កើតថ្ងៃទី០២-មករា-១៩៩១ 

៥-ឈ្មោះ TANG ZHI WEI ភេទប្រុស ជនជាតិចិន កើតថ្ងៃទី១៥-ធ្នូ-១៩៨៨ 

៦-ឈ្មោះ ZHENG XIAOBIN ភេទប្រុស   ជនជាតិចិន កើតថ្ងៃទី០១-កុម្ភៈ-១៩៩២ 

៧-ឈ្មោះ LI BIN ភេទប្រុស ជនជាតិចិន   កើតថ្ងៃទី២៥-ធ្នូ-១៩៩៦ 

៨-ឈ្មោះ WU CHANG BING ភេទប្រុស   ជនជាតិចិន កើតថ្ងៃទី០២-តុលា-១៩៨១ 

៩-ឈ្មោះ LIU FENG ភេទស្រី ជនជាតិចិន កើតថ្ងៃទី១៧-ធ្នូ-១៩៩១ 

១០-ឈ្មោះ LI CUI XIA ភេទស្រី ជនជាតិចិន កើតថ្ងៃទី០៧-កញ្ញា-១៩៩០ 

១១-ឈ្មោះ ZENG YONG ភេទប្រុស ជនជាតិចិន កើតថ្ងៃទី២៤-វិច្ឆិកា-១៩៩៣ 

១២-ឈ្មោះ HONG LIANG ភេទប្រុស ជនជាតិចិន   កើតថ្ងៃទី១១-មករា-១៩៨៦ 

១៣-ឈ្មោះ GENG HUCHENG ភេទប្រុស ជនជាតិចិន កើតថ្ងៃទី១៥-មិថុនា-១៩៨០ 

១៤- ឈ្មោះ HUANG YUE YANG ភេទប្រុស ជនជាតិចិន កើតថ្ងៃទី១០-សីហា-១៩៩៥ 

១៥-ឈ្មោះ ធីម ភារម្យ ភេទប្រុស   ជនជាតិខ្មែរ កើតថ្ងៃទី០១-មករា-១៩៨០។ 

អ្នកពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ចំនួន៣០នាក់ (ស្រី១៦នាក់), ជនជាតិខ្មែរ ០២ នាក់ (ស្រី២នាក់) បញ្ជូនទៅមជ្ឍមណ្ឌលព្យាបាលនិងស្តារនីតិសម្បទា, ជនជាតិចិន៥នាក់ (ស្រី១នាក់) បណ្តេញចេញពីប្រទេសកម្ពុជា, ជនជាតិវៀតណាម ២២នាក់ (ស្រី១៣នាក់) បណ្តេញចេញពីប្រទេសកម្ពុជា, ជនជាតិម៉ាឡេស៊ី ០១នាក់ បណ្តេញចេញពីប្រទេសកម្ពុជា, ក្នុងរង្វង់ប្រតិបត្តិការចំនួន៦៦នាក់ (ស្រី២២នាក់) រួមមានអ្នកសម្អាត និងអ្នកដែលមិនពាក់ព័ន្ធគ្រឿងញៀនបានអប់រំនិងឱ្យត្រលប់ទៅវិញ។

វត្ថុតាងចាប់យកបាន៖ សារធាតុញៀនប្រភេទ អុិចស្តាស៊ី(MDMA) ទម្ងន់ ៤គីឡូ ៧២៥.២៥ក្រាម, សារធាតុញៀនប្រភេទ កេតាមីន(Ketamine) ទម្ងន់ ១គីឡូ៦៦៣.៣២ក្រាម។ សារធាតុញៀនសរុបទម្ងន់ ៦គីឡូ ៣៨៨.៥៧ក្រាម, កញ្ឆាក្រៀមទម្ងន់ ១៦២,៩៤ ក្រាម និងសារធាតុមិនច្បាស់ទម្ងន់ ៦២,៣៩ ក្រាម៕

ដោយ​៖ តារា​


ចែករំលែក៖