ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចូលជាអធិបតីបិទវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត២ ជំនាន់ទី៨ នៅវិមាន៧មករា

ចែករំលែក៖

ភ្នំពេញ៖​ នាល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សយ ឈុំ អនុប្រធានគណបក្ស ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបានផ្តល់កិត្តិយសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី៨ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមចំនួន១៣៤រូប នៅវិមាន៧មករា ។ 

លោក សុខ ពុទ្ធិវុធ តំណាងសិក្ខាកាមបានធ្វើចំណាប់អារម្មណ៍ដោយបានបង្ហាញនូវសេចក្តីគោរពដឹងគុណដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលបានអនុញ្ញាតឱ្យមានវគ្គអប់រំនយោបាយជាបន្តបន្ទាប់ដើម្បីបង្កើនចំណេះដឹងដល់សិក្ខាកាមជាមន្រ្តីបក្សមកពីក្រសួង ស្ថាប័ន និងរាជធានី ខេត្ត នូវចំណេះដឹងពិសេសបង្កើនស្មារតីសាមគ្គីភាព ស្រឡាញ់បក្ស ពង្រឹងសមត្ថភាពត្រិះរិះពិចារណា ក្នុងការដឹកនាំចាត់ចែងអនុវត្តនូវគោលនយោបាយមាគ៌ាបក្សសំដៅរក្សាភាពខ្លាំងរឹងមាំរបស់គណបក្សដើម្បីបន្តរក្សាបាននូវសន្តិភាពនិងការអភិវឌ្ឍជូនជាតិមាតុភូមិ។ គណបក្សប្រជាជនរបស់ប្រជាជន ដោយសារប្រជាជន ដើម្បីប្រជាជន។  ថែរក្សាសារជាតិ ដួងព្រលឹងបក្សស្ថិតស្ថេរតទៅ ។ ពង្រឹងការចុះមូលដ្ឋានរៀងខ្លួនដើម្បីរក្សាប្រៀបឈ្នះជូនគណបក្ស។ 

លោក តាក ស៊ុនអ៊ី សមាជិកគណ:កម្មាធិការ និងជាប្រធានគណ:ឃោសនាអប់រំ បានធ្វើរបាយការណ៍ពីដំណើរការនៃវគ្គសិក្សាលើកកម្ពស់សមត្ថភាពមន្រ្តីបន្តវេននិងបានកោតសសើរដល់សិក្ខាកាមទាំង១៣៤រូបនៃវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី៨ទាំងអស់ជាធនធានរបស់បក្សដែលបានប្រតិបត្តិបានយ៉ាងល្អ ទាំងវិន័យ ទំនាក់ទំនង ការគោរពពេលវេលា និងការស្តាប់បទឧទ្ទេសនាមចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗពីថ្នាក់ដឹកនាំគណបក្សទទួលបាននូវពុទ្ធិថ្មីៗ មេរៀន របាយការណ៍ យល់ពីគោលបំណង គោលនយោបាយរបស់បក្ស បទពិសោធន៍ដឹកនាំពិសេសសមត្ថភាពត្រិះរិះពិចារណាប្រកបដោយវិទ្យាសាស្រ្តវិចារវិទ្យា ការទទួលខុសត្រូវសម្រាប់មន្រ្តីបន្តវេនទាំងបច្ចុប្បន្ននិងទៅអនាគត។ 

ថ្លែងក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានពាំនាំការសួរសុខទុក្ខ និងបានអបអរសាទរ វាយតម្លៃខ្ពស់ ចំពោះវគ្គសិក្សា និង ថ្លែងអំណរគុណ កោតសសើរ ដល់ថ្នាក់ដឹកនាំគណ:ឃោសនាអប់រំគណបក្ស ក៏ដូចគណ:គ្រប់គ្រងវគ្គដែលបានខិតខំធ្វើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីជាធនធានមនុស្សរបស់គណបក្សយើងយកទៅអនុវត្តបន្តប្រកបដោយគុណភាព ប្រសិទ្ធភាព និងជោគជ័យក្នុងការបំពេញការងារ។ 

ក្នុងឱកាសនោះដែរ សម្តេច ក៏បានលើកឡើងនូវកត្តាដែលនាំឱ្យវគ្គសិក្សាទទួលបានជោគជ័យ៖

១ កើតចេញពីគោលនយោបាយភ្លឺស្វាង ត្រឹមត្រូវរបស់គណបក្សលើការបណ្តុះបណ្តាលធនធានទាំងពេលបច្ចុប្បន្ននិងអនាគត។

២.គ្រូឧទ្ទេសនាមបានយកចិត្តទុកដាក់ កម្លាំងកាយចិត្ត បទពិសោធន៍ ផ្ទេរបញ្ជូនដល់សិក្ក្ខាកាមគ្មានលក្ខខណ្ឌ។

៣.សិក្ខាកាមខិតរៀនសូត្រសម្រាប់ខ្លួនឯង គ្រួសារ និងអង្គភាព ស្ថាប័ន។ 

៤.ការសហការល្អជិតស្និទ លក្ខណមិត្តភាពភាតរភាតរវាងសិក្ខាកាម មន្រ្តី បុគ្គលិក នៃវគ្គសិក្សា។

៥.ចំណេះដឹងដែលទទួលបានជាប្រទីបបំភ្លឺផ្លូវឱ្យសិក្ខាកាមពង្រឹងខ្លួនទាំងគោលនយោបាយ សតិអារម្មណ៍ ការចាត់តាំងអនុវត្តបន្ថែមទៀត។

៦.ការរៀនសូត្រជាកាតព្វកិច្ចរបស់មន្រ្តីជាសមាជិកគណបក្សគឺរៀនហើយ រៀនទៀត រៀនរហូត៕

ដោយ​៖ តារា​


ចែករំលែក៖