ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានគណបក្សស្រុករមាសហែក ៖ ជំរុញដល់ មន្ត្រីបក្សត្រូវបន្តពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងបក្សគ្រប់ថ្នាក់រហូតដល់មូលដ្ឋានភូមិ ឃុំនីមួយៗ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុល ប្រធានគណបក្សប្រជាជន ស្រុករមាសហែក បានជំរុញ ដល់ មន្ត្រីបក្សត្រូវបន្តពង្រឹង សាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្សគ្រប់ថ្នាក់ រហូតដល់មូលដ្ឋានភូមិ ឃុំនីមួយៗ បង្កើនការផ្សាភ្ជាប់រវាង អង្គការចាត់តាំងគណបក្សនិងមន្ត្រីគណបក្ស គ្រប់ថ្នាក់ជាមួយសមាជិកសមាជិកាគណបក្សនិងប្រជាជន។

ការ ជំរុញបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី៧ខែមេសាឆ្នាំ២០២៤ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងារគណបក្សប្រចាំខែមីនានិងលើកទិសដៅភារកិច្ចសំខាន់ៗសម្រាប់អនុវត្តប្រចាំខែមេសាឆ្នាំ២០២៤ នៅ សាលប្រជុំ ទីចាត់ការគណបក្សប្រជាជន ស្រុករមាសហែក ។

លោក ប្រធានគណបក្សប្រជាជន ស្រុករមាសហែកបាន ផ្ញើសាកសួរ សុខទុក្ខ ពីសំណាក់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក សៅ សុខា សមាជិកគណៈអចិន្ត្រៃយ៍ កណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុក រមាសហែក និង លោកម៉ែន វិបុល  ប្រធានគណៈកម្មាធិការគណបក្សខេត្ត ក៏ដូចជា លោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដល់ លោកអនុប្រធានគណបក្សស្រុក  សមាជិកសមាជិការ លោកលោកស្រី ប្រធានគណបក្សតាម បណ្ដារឃុំទាំង១៦ ដែល បានចូលរួមនាពេលនេះផងដែរ។

លោកបន្ថែមថា មន្ត្រីគណបកបក្សគ្រប់ថ្នាក់ជាមួយសមាជិក សមាជិកាគណបក្សនិងប្រជាជនគ្រប់ស្រទាប់ គ្រប់មជ្ឈដ្ឋានពង្រីកអំពើ ល្អរបស់មន្ត្រីខិតខំសម្រេចរាល់ភារកិច្ចដើម្បីទទួ ទទួលបាននូវការគាំទ្រម មកលើរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

ចំពោះ ប្រធានគណៈកម្មាធិការគណបក្ស តាមបណ្ដារឃុំទាំង១៦ ក្នុងស្រុករមាសហែក ត្រូវខិតខំការដឹងគុណដល់អ្នកបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និង ផ្សព្វផ្សាយនូវសភាពការណ៍ថ្មីៗនឹងនាំយកថវិកា ដោះស្រាយឆ្លើយតបបានទាន់ពេលវេលាចំពោះសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ ឧបត្ថម្ភសម្រាប់ចូលរួម ជីវភាពខ្វះខាត និងគ្រោះថ្នាក់ផ្សេងៗ នៅមូលដ្ឋានហ្នឹងបានបើកផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ ក្រីក្រនិងជនគ្រោះបន្តទៀត ដែលបានធ្វើឲ្យរាជរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជាទទួលបាននូវការអបអរសាទរមានការពេញចិត្តនិងគាំទ្រពីប្រជាពលរដ្ឋ ។

លោកបានបន្ថែមថា ការងារសង្គម តាំង ជាពិសេសចូលរួមផ្សព្វផ្សាយនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសចូលរួមផ្សព្វផ្សាយនូវកម្មវិធីនយោបាយ ឱ្យបានជ្រួតជ្រាបដល់ជួរយុវវ័យ។

គ្រប់អង្គការចាត់តាំងគណបក្សនិងក្រុមការងារគណបក្សត្រូវខិតខំស្វែង យល់ភារកិច្ចដំណាក់កាលថ្មីនិងបន្តចុះមូលដ្ឋាន ធ្វើសកម្មភាពដូចភ្លៀងរលឹមជា បន្តទៀត ជាពិសេសការជួបសំដែងនូវការអរគុណដល់សមាជិកសមាជិកា និងត្រូវបន្តជួប គណបក្សដែលបាន បានចូលរួម បោះឆ្នោតនិ និងបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមកនេះ ព្រមទាំង ដោះស្រាយនូវរាល់សំណើរសំណូមពរនិងសេចក្តីត្រូវការផ្សេងៗ ទៅតាម សភាពការណ៍ជាក់ស្តែងដែលមូលដ្ឋានជួបការខ្វះខាត ដោយក្នុងនោះមានទាំងការអភិវឌ្ឍលើគ្រប់វិស័យ ៕

ដោយ៖ សុថាន


ចែករំលែក៖