ព័ត៌មានទាន់ហេតុការណ៍៖

ករណីគណនីហ្វេសប៊ុកឈ្មោះ Meta Kaknika ជុំវិញការផុសផ្សាយនូវខ្លឹមសារអត្ថបទ ពាក់ព័ន្ធករណីក្មេងទំនើងដេញវាយ គប់គ្នា បណ្តាលឱ្យរងរបួសអ្នកដំណើរលើដងផ្លូវ រងរបួសធ្ងន់ ត្រូវបានក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័សបំភ្លឺ

ចែករំលែក៖

ខេត្តតាកែវ ៖ ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ បានចេញសេចក្តីបំភ្លឺព័ត៌មាន ដោយបញ្ជាក់ថា ៖ ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមបំភ្លឺជូនសាធារណៈជន អង្គភាពសារព័ត៌មាននានា ជាពិសេស គណនីហ្វេសប៊ុកឈ្មោះ Meta Kaknika ជុំវិញការផុសផ្សាយនូវខ្លឹមសារអត្ថបទ ពាក់ព័ន្ធករណីក្មេងទំនើងដេញវាយ គប់គ្នា បណ្តាលឱ្យរងរបួសអ្នកដំណើរលើដងផ្លូវ រងរបួសធ្ងន់។

  ជុំវិញករណីខាងលើ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ កម្លាំងការិយាល័យជំនាញស្នងការដ្ឋាន សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងដូនកែវ កំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវប្រមូលព័ត៌មាន ដើម្បីកំណត់មុខសញ្ញា ស្វែងរកចាប់ខ្លួនជនបង្កយកមកផ្តន្ទាទោសតាមច្បាប់ និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។

  ក្នុងន័យនេះ សូមសំណូមពរដល់ជនរងគ្រោះឬតំណាងចូលរួមសហការ ព្រមទាំងដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច  ឬមហាជនដែលមានដែលមានតម្រុយក្នុងរឿងហេតុអាចផ្តល់ព័ត៌មានមកសមត្ថកិច្ចដើម្បី កម្លាំងជំនាញពន្លឿនកិច្ចប្រតិបត្តិការបានរហ័ស និងទាន់សភាពការណ៍។

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមថ្លែងអំណរគុណ  ចំពោះគេហទំព័រសារព័ត៌មាន អនឡាញនានា ក៏ដូចជាអ្នកលេងបណ្តាញសង្គមFacebook ដែលតែងតែសហការផ្តល់ព័ត៌មានមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ (តាមរយៈ messenger , Comment)  នៅលើទំព័រ Facebook page និងតាមរយៈលេខទូរស័ព្ទប្រចាំបញ្ជា២៤ម៉ោងលើ២៤ម៉ោង(០៩៧ ៧៧៨ ០០០៥)របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលជាហេតុធ្វើឱ្យសមត្ថកិច្ចជំនាញមានចំណាត់ការស្រាវជ្រាវបង្ការ បង្ក្រាប ព្រមទាំងដោះស្រាយសំណូមពរផ្សេងៗជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងរង់ចាំទទួលការបំភ្លឺជូនជានិច្ចចំពោះបញ្ហាអវិជ្ជមានទាំងនេះជូនបណ្តាសារព័ត៌មាន បងប្អូនប្រជាពលរដ្ឋទូទៅ និងទទួលយកនូវការរិះគន់ ក្នុងន័យស្ថាបនាដើម្បីចូលរួមបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមជាតិ ៕ សូមអរគុណ!!!


ដោយ ៖ សិលា


ចែករំលែក៖