ព័ត៌មានទាន់ហេតុការណ៍៖

ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែល ឈានចូលនាថ្ងៃខាងមុខនៅមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និង អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័កព.ស២៥៦៧ គ.ស២០២៤ដែលឈានចូលនាថ្ងៃខាងមុខនៅមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀង ក្នុងស្មារតីមហាសាមគ្គី គ្រួសារ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀង។

ជាក់ស្ដែង នាព្រឹក ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ លោក ខៀវ សំអុល ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តលោកលោកស្រីអនុប្រធានមន្ទីរបានអញ្ជើញចូលរួមក្នុង ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គលដើម្បី អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ គ.ស២០២៤ដែលឈានចូលនាពេលថ្ងៃខាងមុខ។

ក្នុងឱកាសនោះ ដោយមាន ការអញ្ជើញចូលរួមអមដំណើរពីសំណាក់ បុគ្គលិក មន្ត្រី រាជការ ក្រោមឱវាទមន្ទីរគ្រប់លំដាប់ថ្នាក់ជាច្រើននាក់ផងដែរ។

សូមបញ្ជាក់ថា កម្មវិធីនេះ បានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តសម្តេចព្រះសង្ឃ និងព្រះសង្ឃចំនួន ៤ អង្គ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជាកិច្ចជូន ដំណើរឆ្នាំចាស់ និងទទួលអំណរសាទរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ គ.ស២០២៤ ។

នៅក្នុងពិធីនេះដែរ លោកខៀវ សំអុល ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត មន្ត្រីរាជការទាំងអស់ក្រោមឱវាទ មន្ទីរ បានប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យ ថ្វាយចំពោះព្រះសង្ឃ គ្រប់អង្គជាកិច្ចបំពេញកុសល និងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់កិច្ចការងារ សូមកើត មានចំពោះមហាគ្រួសារ មន្ទីរអប់រំ ខេត្តទាំងមូល ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ៕

ដោយ៖ សុថាន


ចែករំលែក៖