ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់តាំងលោក ជិន ម៉ាលីន ជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងយុត្តិធម៌

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ តាមរយៈសំណើរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានសម្រេចចាត់តាំងលោក ជិន ម៉ាលីន ជារដ្ឋលេខាធិការប្រ ចាំការ នៃក្រសួងយុត្តិធម៌ ជំនួសលោកស្រី ចាន់ សុទ្ធាវី ដែលត្រូវទទួលភារកិច្ចថ្មីនៅព្រឹទ្ធសភា។ នេះបើតាមសេចក្ដីសម្រេចនៃរាជរដ្ឋាភិបាលកម្ពុជា ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាន នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ។ 

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ។

សូមអានសេចក្ដីសម្រេចនៃរាជរដ្ឋាភិបាលកម្ពុជាដែលមានខ្លឹមសារជូនភ្ជាប់ដូចខាងក្រោម៖

ដោយ ៖ សិលា


ចែករំលែក៖