ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអ្នកឧកញ៉ា ពុង ឃាវសែ​ បន្តចែក​អំណោយជូនប្រជាពលរដ្ឋខ្វះខាត ២២៦គ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីអបអរសាទរនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់ដ៏ខ្លីខាងមុខនេះតំណាងអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC លោក ផន សុភាព ប្រធានការដ្ឋាន ផ្នែកដោះស្រាយដីធ្លី​ បានផ្តល់អំណោយដល់ប្រជាពលរដ្ឋខ្វះខាត ៦០គ្រួសារ តំណាងឱ្យប្រជាពលរដ្ឋ ២២៦គ្រួសារ នៅថ្ងៃទី៩ ខែមេសា​​ ​ឆ្នាំ២០២៤ ។

   នាឱកាសនោះ​ លោក ផន សុភាព បានលើកឡើងថា ការចែកអំណោយទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នាពេលនេះមិនមែនទើបតែចែកនោះទេ គឺក្រុមហ៊ុនតែងតែគិតគូ និងចែកជូនជាច្រើនលើកច្រើនសារមកហើយ បើគិតមកដល់ពេលនេះ គឺជាលើកទី៣៥ គិតជាប្រាក់ទាំងអស់សរុបប្រមាណ១,០០០,៧២៦,០០០ រៀល ។ប្រជាពលរដ្ឋ ទាំង ២២៦គ្រួសារ ដោយក្នុង ១គ្រួសារៗទទួលបានអំណោយ អង្ករ ទម្ងន់ ៣០គីឡូក្រាម និង

ថវិការ ៥0,000រៀល ។

  បន្ថែម​ពីនេះ​លោក បានបញ្ជាក់ថា សព្វថ្ងៃនេះក្រុមហ៊ុន OCIC បានសហការយ៉ាងជិតស្និតជាមួយ និងរាជរដ្ឋាភិបាល សាលារាជធានីភ្នំពេញ សាលា​ខណ្ឌ​ជ្រោយ​​​ចង្វារ និងអាជ្ញាធរដែនដីដែលពាក់ពន័្ធនៅក្នុងមូលដ្ឋាន ក្នុងការដោះស្រាយគោលនយោបាយ​ជូនប្រជាពលរដ្ឋ​ដែលទទួលរងផលប៉ះពាល់នៅក្នុងគម្រោងអភិវឌ្ឍន៏ទីក្រុងជ្រោយចង្វារ ប្រកបដោយសន្តិវិធី ។ ក្រៅពីនេះក្រុមហ៊ុនបានផ្តល់ការងារឲ្យប្រជាពលរដ្ឋរស់នៅតំបន់នោះមានការងារធ្វើជាច្រើននាក់ ព្រមទាំងទទួលប្រាក់ខែសមរម្យទៀតផង ៕

ដោយ​៖ តារា​


ចែករំលែក៖