ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ បានបង្ហាញពីគោលដៅទេសចរណ៍ទាក់ទាញល្បីៗ ដែលស្ថិតនៅក្នុងភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ។
ក្រសួងទេសចរណ៍ បានបញ្ជាក់ដូចខាងក្រោមនេះ៖
ក. ខេត្តរតនគិរី
– វាលធំ ឧទ្យានជាតិវីរៈជ័យ
– បឹងយក្សឡោម
– បឹងយក្សម៉ាយ
– វាលចាក់យុក
– ពុទ្ធបដិមាវត្តភ្នំស្វាយ
– ទឹកធ្លាក់កាចាញ ។
ខ. ខេត្តមណ្ឌលគិរី
– តំបន់ដំរីជាន់
– អណ្តូងស្នេហ៍
– ភ្នំដោះក្រមុំ
– ភ្នំណាមលៀរ
– ទឹកជ្រោះប៊ូស្រា ។
ឝ. ខេត្តស្ទឹងត្រែង
– កោះហាន
– ទឹកជ្រោះព្រះនិមិត្រ
– ផ្ទាំងថ្មកំបោរ បុរីអូរស្វាយ
– បុរីអូរស្វាយ ។
ឃ. ខេត្តក្រចេះ
– បុស្សបុក ព្រះគ្រូ គឹម ច្រែង និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខេត្តក្រចេះ
– សហគមន៍ទេសចរណ៍កោះទ្រង់
– សហគមន៍អេកូទេសចរណ៍កោះសាមសិប
– អន្លង់ផ្សោតកាំពី
– កោះព្រហ្មចារី ។
សូមបងប្អូន ពូ មីង អ៊ំ លោកតា លោកយាយ ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ក្នុងឱកាសបុណ្យឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ៕
ដោយ៖ តារា