ព័ត៌មានទាន់ហេតុការណ៍៖

តោះស្វែងយល់ អំពី ការព្យាបាលក្រួសតម្រងនោមធំៗខ្លាំង រាងដូចផ្កាថ្ម ដោយបច្ចេកទេសថ្មី

ចែករំលែក៖

ភ្នំពេញ ៖ ការព្យាបាលក្រួសតម្រងនោមធំៗខ្លាំង រាងដូចផ្កាថ្ម ដោយបច្ចេកទេសថ្មីរួមគ្នាដោយការចោះចង្កេះនិងបាញ់ពីក្រោមតាមផ្លូវបង្ហួរនោម(Mini ECIRS) ជំនួសការវះកាត់បើកធំ!!!

១) ការព្យាបាលក្រួសតម្រងនោមធំៗខ្លាំងរាងដូចផ្កាថ្មដោយការចោះចង្កេះរួមជាមួយការបាញ់ពីក្រោមតាមផ្លូវបង្ហួរនោម(Mini ECIRS)គឺជាអ្វី?

Mini Endoscopic Combine Intra Renal Surgery (Mini ECIRS) ជាបច្ចេកវិទ្យាចុងក្រោយស្តង់ដារអន្តរជាតិ ដែលប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការព្យាបាលដោយការចោះរន្ធតូច ១សង់ទីម៉ែត្រ (1cm) ចូលក្នុងតម្រងនោមផ្ទាល់ជាមួយនិងឧបករណ៍ Nephroscope តូចទំនើបនិងការប្រើឧបករណ៍ flexible ureterorenoscopy ចូលតាមផ្លូវបង្ហួរនោម  ដោយជំនួយអំពីឧបករណ៍អេកូ échographie និងឧបករណ៍ថតកាំរស្មី Carm រួមជាមួយនឹងការប្រើប្រាស់ឡាសែ(laser) និងឧបករណ៍ Pneumatic Lithotripsy ដើម្បីបំបែកគ្រួសធំៗក្នុងតម្រងនោម ដែលភាគច្រើននៅតាមមន្ទីរពេទ្យក្នុងប្រទេសយើងធ្វើការវះបើកពុះតំរង់នោមនៅឡើយ។

២) ផលប្រយោជន៍របស់ការព្យាបាលក្រួសតម្រងនោមធំៗខ្លាំងរាងដូចផ្កាថ្មដោយការចោះចង្កេះរួមជាមួយការបាញ់ពីក្រោមតាមផ្លូវបង្ហួរនោម(Mini ECIRS)

   – អាចព្យាបាលក្រួសតម្រងនោមដែលមានទំហំធំៗដូចផ្កាថ្ម ទំហំលើសពី ៣០មីលីម៉ែត្រ (30mm) ឡើង ដែលនៅក្នុងតម្រងនោម និងបង្ហួរនោមខ្ពស់ៗ ដោយការចោះរួមជាមួយការបាញ់ពីក្រោមតាមផ្លូវបង្ហួរនោម មានស្នាមរបួសតូច ជាងការវះកាត់បើកដែលមានស្នាមរបួសធំ។

   – ហានិភ័យនៃការហូរឈាម និងការប៉ះពាល់កោសិការតម្រងនោម ក៏តិចជាងការវះកាត់បើក។

   – កាត់បន្ថយការប៉ះពាល់លេីមុខងារតម្រងនោមនិង ភាគរយការសល់ក្រួសតម្រងនោម។

   – ការឈឺចាប់មុខរបួសតិចតួចក្រោយចោះ បើប្រៀបធៀបការវះកាត់បើកធំ។

   – ការសម្រាកនៅមន្ទីរពេទ្យ២ទៅ៣ថ្ងៃ មានរយៈពេលខ្លីជាងការវះកាត់បើក។

   – អាចត្រលប់ទៅធ្វើការ ក៏លឿនជាងការវះកាត់បើកផងដែរ។

មន្ទីរពេទ្យកាល់ម៉ែតមានឧបករណ៍ឆ្លុះ endoscopy ទំនើបៗ ដែលអាចព្យាបាលក្រួសតម្រងនោម ក្រួសបង្ហួរនោម និងក្រួសប្លោកនោមធំៗ ដោយមិនមានការវះកាត់បើកធំ។

បើបងប្អូន មានបញ្ហាក្រួសនៅតម្រងនោម សូមបងប្អូនអញ្ជើញមកជួបគ្រូពេទ្យឯកទេស នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិគ្រោះ និងព្យាបាលឲ្យបានជាសះស្បើយ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត  #calmettehospital ៕

ដោយ ៖ សិលា


ចែករំលែក៖