ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋលេខាធិការប្រចាំការ នៃក្រសួងយុត្តិធម៌ និងជាសមាជិកគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២របស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩  ខែមេសា ឆ្នាំ២០២៤  ម្សិលមុិញ លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងយុត្តិធម៌ និងជាសមាជិកគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២របស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ 

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដោយមានការចូលរួមពីសមាជិក សមាជិកា ក៏ដូចជាថ្នាក់ដឹកនាំ និងសមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន។

ក្នុងកិច្ចប្រជុំ បានប្រកាសសមាសភាពនៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន និងសេចសម្រេចស្តីពីការចាត់តាំងថ្នាក់ដឹកនាំ និងក្រុមការងារលេខាធិការដ្ឋាន ព្រមទាំងបានស្តាប់ការរាយការណ៍ដោយក្រសួង-ស្ថាប័នពាក់ព័ន្ធនូវរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពសកម្មភាព បញ្ហាប្រឈម និងសំណូមពរតាមវិស័យក្នុងរយៈពេល ៦ខែ ដើម្បីត្រៀមពិភាក្សាជាមួយ លោក វ៉ាង យី រដ្ឋមន្រ្តីក្រសួងការបរទេសចិន ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាពេលខាងមុខ ៕

ដោយ ៖ សិលា


ចែករំលែក៖