វៀងចន្ទន៍៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុ ភូមិកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរណសិរ្ស ៣ ប្រទេស កម្ពុជា-ឡាវ-វៀតណាម នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីរសៀលថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។
សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍លើក ឡើងថា ឆ្នាំនេះគឺជាកិច្ចប្រជុំលើកទី ៥ រវាងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា, គណ:កម្មាធិការមជ្ឈិម រណសិរ្សអភិវឌ្ឍនជាតិឡាវនិងគណ:កម្មាធិការមជ្ឈិមរណសិរ្ស មាតុភូមិវៀតណាម នៃ ដំណាក់កាល ២០២៤ ២០២៧។
នៅក្នុងកិច្ចប្រជុំនោះប្រទសទាំង៣ បានលើកឡើងអំពីវឌ្ឍន:ភាពរបស់រណសិរ្សនីមួយៗ និង បានចែករំលែកនូវបទពិសោធន៍ទៅវិញទៅមកក្នុងបរិយាកាសយ៉ាងស្និទ្ធស្នាលជាទីបំផុត។
បន្ទាប់មកទៀតរណសិរ្សនៃប្រទសទាំង ៣ ក៏មានឯកភាពគ្នា និងចុះហត្ថលេខា លើ អនុស្សរណ:នៃយោគយល់គ្នាដំណាក់កាល ២០២៤ ២០២៧ ដើម្បីបន្តកិច្ចសហប្រតិបត្តិ ការ នៃប្រទេសទាំង៣ ដើម្បីជម្រុញការពង្រឹង និងពង្រីក សាមគ្គីភាព មិត្តភាព និងកិច្ចសហ ប្រតិបត្តិការរបស់ប្រទេសទាំង ៣ កាន់តែទូលំទូលាយ រឹងមាំ ស្ថិតស្ថេរ គង់វង្សយូរអង្វែង៕
ដោយ៖ សូរិយា