ភ្នំពេញ ៖ លោក សុខ ឥសាន នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានថ្លែងថា បើរបបដឹកនាំដោយគណបក្សប្រជាជនកម្ពុជាផ្តាច់ការដូចការនិយាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់មែននោះ គណបក្សប្រជាជនកម្ពុជានឹងគ្មានការគាំទ្រពីប្រជាជនកម្ពុជាទូទាំងប្រទេសទេ។ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំល្អដូចរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដោយសាររាជរដ្ឋាភិបាលទាំង២ អនុវត្តតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដូចគ្នា។ ពួកបរទេសខ្លះថាមានសិទ្ធិចោទកម្ពុជា លោកក៏មានសិទ្ធិបដិសេធការចោទបានដែរ។ បើថាគោរពដែនអធិបតេយ្យភាពកម្ពុជា មិនមែនចេះតែលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេ? ជំហរពិតប្រាកដរបស់ប្រទេសមហាអំណាចខ្លះថាជាក់លាក់ ពិតជាជាក់លាក់ដែលលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសនានានៅលើពិភពលោករួមទាំងកម្ពុជាផង។
ចំពោះសំដីវិភាគលំអៀងខាងនយោបាយរបស់អ្នកវិភាគរត់ចោលស្រុកលើបញ្ហាផ្សេងៗនៅកម្ពុជា គ្មានតម្លៃដោយសារផ្ទុយពីការពិតនៅកម្ពុជា។ ការបានអំណាចបានមកដោយឆន្ទៈប្រជាជនទូទាំងប្រទេស ឯការការពារអំណាចក៏ត្រូវធ្វើតាមរយៈសកម្មភាពបម្រើដោយស្មោះត្រង់ជូនប្រជាជនដើម្បីរក្សាឆន្ទៈគាំទ្រឲ្យនៅដដែល ៕
ដោយ ៖ សិលា