ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
ផ្ញើជូន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
ឯកឧត្តម ជាទីស្រឡាញ់រាប់អាន !
ជាបឋម ខ្ញុំសូមថ្លែងអំណរគុណប្រកបដោយបីតិសោមនស្សរីករាយជាអនេកប្បការ ដែលបានទទួល នូវសារលិខិតសម្តែងការអបអរសាទរ និងជូនសព្ទសាធុការពរមហាប្រសើរពី ឯកឧត្តម ជូនចំពោះ ខ្ញុំនិង ភរិយា ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសដែលខ្ញុំត្រូវបានសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោត ជាឯកច្ឆ័ន្ធជ្រើសរើសជា “ប្រធានព្រឹទ្ធសភា” នៃព្រះរាជាណាចក្រកម្ពុជា។
តបចំពោះសមានចិត្តដ៏ល្អប្រពៃថ្លៃថ្លានេះ ក្នុងនាមភរិយាខ្ញុំ ខ្ញុំសូមថ្លែងអំណរគុណ និងសូមជូនសព្ទ សាធុការពរបវរមហាប្រសើរចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបដោយ ពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕
ដោយ ៖ សិលា