ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សដ៏ឧត្តុងឧត្តម នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតជូនពរ សូមគោរពជូន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចមហាបវរធិបតី ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!

ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សដ៏ឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្នុងនាមខ្ញុំបាទផ្ទាល់ ព្រមទាំងភរិយា សូមលំឱនកាយបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ព្រមទាំងទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី សូមព្រះអង្គប្រោះព្រំ សព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ សម្រេចជោគជ័យនូវរាល់បេសកកម្មដ៏ឧត្តុង្គឧត្តមត្រចះត្រចង់ធំធេងលើគ្រប់វិស័យ ក្នុងការបម្រើប្រជាពលរដ្ឋ និងធ្វើឱ្យប្រជាពលរដ្ឋទាំងមូលបានរស់នៅក្នុងជីវភាពទំនើបកម្មបែបឌីជីថលប្រកបដោយក្តីសោមនស្សរីករាយ ក្រៃលែង និងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរីកចម្រើនឆ្ពោះទៅកាន់នីតិរដ្ឋ និងបន្តលើកកម្ពស់កិត្យានុភាព ជាតិលើឆាកអន្តរជាតិ និងជាពិសេសទទួលបាននូវការគោរពស្រឡាញ់គាំទ្រពីសំណាក់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន

នៅទូទាំងប្រទេស។ ជាថ្មីម្តងទៀត ឆ្លៀតក្នុងឱកាសដ៏បវរមហាប្រសើរនេះ យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយបួងសួងដ គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ពិសេសទេវតាឆ្នាំថ្មី សូមព្រះអង្គ ប្រោះព្រំសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងបុត្រា បុត្រីជាទីស្រឡាញ់ និងសូមសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវភក្តីភាពដ៏ស្មោះស្ម័គ្រ និងអភិវន្ទុនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំ៕

ដោយ ៖ សិលា


ចែករំលែក៖