ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ខណៈ​រូបថត​មួយសន្លឹកបង្ហាញពី សត្វផ្សោតរួមភេទ!

ចែករំលែក៖

ភ្នំពេញ៖ ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជាមួយរូបភាពដ៏កម្របានឃើញមួយសន្លឹក បង្ហាញសកម្មភាពរួមភេទរបស់សត្វផ្សោត។ រូបភាពដ៏កម្រនេះថតដោយលោក ម៉េង គឹមឡុង តាមរយៈកាមេរ៉ាដ្រូន កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ថ្មី​ៗ​នេះ​ នៅអន្លង់ផ្សោតកាំពី ខេត្តក្រចេះ។

ជាទូទៅផ្សោតអាចមានជីវិតរស់នៅក្នុងរង្វង់ពី២៧ ទៅ ៣០ឆ្នាំ ហើយអាចបន្តពូជបាននៅពេលដែលមានអាយុពី ៧ ទៅ ៩ឆ្នាំ។ ផ្សោតបង្កកំណើតតាមរយៈរួមភេទ ហើយផ្សោតញីពរពោះរយៈពេល១៤ខែ ដោយកើតម្តងបានកូនតែ១នោះទេ។ 

ផ្សោតអាចផ្តល់កំណើតម្តងទៀតក្នុងរយៈពេលពី ២ឆ្នាំ ទៅ ៣ឆ្នាំ។ ក្នុងនោះកូនផ្សោតដែលបានកើតមកភ្លាម អាចមានប្រវែង ១ម៉ែត្រ និងមានទម្ងន់ប្រមាណ ១០គីឡូក្រាម ហើយបៅដោះមេវាក្នុងរយៈពេល២ឆ្នាំដំបូង៕

ដោយ​៖ តារា​


ចែករំលែក៖