ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន អស់សំណើចលើ ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមអាចដើរហើរបាន តែមិនអាចចូលកម្ពុជាបានជាដាច់ខាត។ ការដែលអាចចូលស្រុកបានតែត្រូវទៅចូលគុក ដោយសារខ្លាចគុកនឹងហើយទើបមិនហ៊ានចូល។

លោក សុខ ឥសាន បន្តថា ៖ ម្យ៉ាងទៀត ការចូលរួម៥០-៦០នាក់ ក្នុងការប្រកាសរបស់ដែលហៅថាចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ដើម្បីបោកប្រាស់ខ្មែរនៅបណ្តាប្រទេសដែលមិនដឹងរឿងអី។

លោកបញ្ជាក់ថា នៅក្នុងសង្គមមួយតែងតែមានមនុស្សល្អ មនុស្សអាក្រក់ជៀសមិនរួចទេ គ្រាន់មនុស្សល្អមានច្រើន ឯមនុស្សអាក្រក់មានតិចតួច។ បើមានមនុស្សអាក្រក់ការបោកប្រាស់ ការលួចឆក់ប្លន់ក៏តែងមានដែរ សួរថានៅលើលោកតើមានចោរលួចចោរប្លន់ដែរឬទេ។

នៅប្រទេសធំប្រជាជនច្រើននាក់ការលួចឆក់ប្លន់ក៏ច្រើនដែរ នៅបណ្តាប្រទេសតូចតាច ប្រជាជនតិចការលួចឆក់ប្លន់បើមានក៏តូចតាចដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖