ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តព្រៃវែង ការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ក្នុងពិធីបួងសួងសុំសេចក្ដីសុខនៅទួលបារាយណ៍អណ្ដែតក្នុងព្រឹត្តិការណ៍”សង្ក្រាន្តព្រៃវែង”

ចែករំលែក៖

ខេត្តព្រៃវែង ៖ នៅព្រឹក ថ្ងៃសុក្រ ៤ កើត ខែចេត្រ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ នគរបាលខេត្តព្រៃវែង បានចុះការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក្នុងពិធីបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន នៅទួលបារាយណ៍អណ្ដែត(អស់លោក) ក្នុងព្រឹត្ដិការណ៍ “សង្ក្រាន្តព្រៃវែង” និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកស្រី ។ 

សូមបញ្ជាក់ថា ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ប្រកាសផ្តល់រង្វាន់សម្រាប់ខេត្តណា ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នាពេលខាងមុខ។ ការថ្លែងនេះ ធ្វើឡើង ខណៈសម្ដេចធិបតី អញ្ជើញជាអធិបតី ភាពសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត មណី រតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យរាជធានី ខេត្ត ប្រកួតប្រជែងគ្នារៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី។ ជាពិសេសបើអភិបាលខេត្តឡើងច្រៀងទៀត រឹតតែប្រសើរ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្តល់រង្វាន់សម្រាប់ខេត្តណា ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខ ៕

ដោយ ៖ សិលា


ចែករំលែក៖