ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ទទួលទេវត្ដា សង្គ្រាន្តឆ្នាំថ្មីចូលមកដល់នៅវេលាម៉ោង២២និង២៤នាទីយប់ ថ្ងៃទី១៣មេសា ឆ្នាំ២០២៤ នៅរមនីយដ្ឋានវត្ដភ្នំ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង ទទួលទេវត្ដា សង្គ្រាន្តឆ្នាំថ្មីចូល មកដល់នៅវេលាម៉ោង២២និង២៤នាទីយប់ ថ្ងៃទី១៣មេសា ឆ្នាំ២០២៤ នៅរមនីយដ្ឋានវត្ដភ្នំពេញ  សង្គ្រាន្តឆ្នាំថ្មី ឆ្នាំរោងឆស័ក ព.ស២៥៦៨ គ.ស២០២៤ បានចូលមកដល់នៅវេលា ម៉ោង២២និង២៤នាទីយប់ថ្ងៃទី១៣មេសាឆ្នាំ២០២៤។

     ក្នុងឧិកាសដ៏រីករាយនេះដែរ  ក្រុមប្រឹក្សារាជធានីភ្នំពេញ,គណៈអភិបាលរាជធានីភ្នំពេញអាជ្ញាធរសង្កាត់ ខណ្ឌ កងកំលាំងប្រដាប់អាវុធក្រោមឧិវាទរាជធានីភ្នំពេញ បានកំណត់ យកទីតាំងរមណីយ៏ដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំពេញដែលជានិមិត្តរូបនៃការកកើតរាជធានីភ្នំពេញដើម្បីប្រារព្វពិធីទទួលអំណរសាទរទេវតាឆ្នាំថ្មីឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស២០២៤។

      លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ រួមជាមួយគណៈអភិបាល សមាជិកសមាជិការក្រុមប្រឹក្សារាជធានីភ្នំពេញមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់បានអញ្ជើញបួងសួងដល់ម្ចាស់ទឹកម្ចាស់ដី,លោកយាយពេញសុំជួយបីបាច់ ថែរក្សាអភិបាលប្រោះព្រំដល់ប្រជាពលរដ្ឋរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់អោយមានសេចក្តីសុខចំរុងចំរើន និងទទួលបានជោគជ័យក្នុងគ្រប់ការងារក្រោមម្លប់នៃសន្តិភាពនាឆ្នាំថ្មីនេះ។ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញក៏ បានបួងសួងសុំពរជ័យពីទេវតាឆ្នាំថ្មីសូមកើតមានដល់ប្រជាពលរដ្ឋគ្រប់និងជំរះ អស់នូវគ្រោះចង្រៃអ៊ុបទ្រុបទាំងឡាយទាំងពួងដែលកើតមានពីឆ្នាំចាស់ឪ្យជ្រះស្រលះ និងទទួលពរជយ័សិរីសួរស្តីពីទេវតាឆ្នាំថ្មីព្រះនាម មហោធរទេវី ជាបុត្រីទី៧របស់កបិលមហាព្រហ្ម ព្រមទាំងសម្រេចបានជោគជ័យថ្មីៗថែមទៀតក្នុងឆ្នាំថ្មី នេះ។ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានបង្កើតសង្គ្រាន្តវត្តភ្នំ រួមទាំងការតុប តែងលំអរជុំវិញរមណីដ្ឋានវត្តភ្នំ,តាមដងវិថី,មហាវិថីនិងកន្លែងសប្បាយភាពនានា រួមទាំងការបង្កើតឲ្យិមានការលេងល្បែងរបាំប្រជាប្រិយ៏ខ្មែរ ច្រើនទំរង់ ការប្រគុំតន្រ្តីរួមទាំងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈបានយ៉ាងល្អស្របតាមអនុសាសន៏ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកលើកស្ទួយប្រពៃណីវប្បធ៏មជាតិដ៏ល្អផូរផង់,ការទាក់ទាញភ្ញៀវទេសចរ ឲ្យិចូលមកទស្សនាកំសាន្តនៅរាជធានីភ្នំពេញ និងនៅតាមបណ្តារាជធានី.ខេត្ត តាមរយះការរៀបចំសង្គ្រាន្តប្រចាំតំបន់ ឬតាមអង្គភាព,តាមក្រុមហ៊ុន,សាលារៀន,វត្តអារាមជាដើម។ពិធីខាងលើនេះ ក៏បានបង្ហាញឲ្យិឃើញពីស្មារតីសាមគ្គី ភាព មិត្តភាពរវាងមន្ត្រីរាជការនិងប្រជាពលរដ្ឋក៏ដូចរំលឹកឡើងវិញនូវសមិទ្ធិផល នានាដែលរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយប្រជាពលរដ្ឋបានកសាងឡើងក្នុងរយះពេលពេញមួយឆ្នាំកន្លងទៅដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងទីក្រុង ទាំងសេវាសាធារណៈ,ការកសាងហេដ្ឋារចនាសម្ពន្ធ័ ក៏ដូចការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់,ការលើកកំពស់សោភណ្ឌភាពបរិស្ថានរាជធានីភ្នំពេញផងដែរទន្ទឹម នឹងការរៀបចំអោយមានការលេងល្បែងប្រជាប្រិយ៏មានទាញព្រាត់,លោតបាវ,ចោលឈូង,បោះអង្គុញ,លាក់កន្សែងនិងរាំលេងកំសាន្តនៅរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក៏មានការរៀបចំជាស្តង់លក់ទំនិញបែបអនុស្សាវរីយ៏ជាខ្មែរ ជាអាហារហូបចុកជាច្រើនមុខថែមទៀត ។

លោក ឃួង ស្រេង បានលើកឡើងថា៖យើងបានសប្បាយរីករាយ គឺដោយសារយើងមានសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយក្រោមការដឹកនាំរបស់របស់ស្ថាបនិកសន្តិភាពគឺ សម្តេចអគ្គ មាហាសេនាបតីតេជោហ៊ុន សែន និងដឹកនាំបន្តរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអាណត្តិទី៧នៃរដ្ឋសភា ដែលបានធ្វើអោយកម្ពុជាបោះជំហ៊ានទៅមុខលើគ្រប់វិស័យ ធ្វើអោយកម្ពុជាស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។ក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងចំនួន ៤៥៥គ្រឿងដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានី  ពេញភ្នំពេញទៅលេងស្រុកកំណើតតាមបណ្តាខេត្ត ក្រុងនានានឹងចាំដឹកបងប្អូនមកវិញនៅថ្ងៃទី១៧មេសា ដោយមិនយកប្រាក់ ដើម្បីជួយសម្រាលបន្ទុកចំណាយ របស់បងប្អូនក្នុងការធ្វើដំណើរនាឧិកាសបុណ្យចូលឆ្នាំថ្មីនេះ។ ក្នុងឱកាសបុណ្យចូលឆ្នាំរយះពេល៣ថ្ងៃគឺ ថ្ងៃទី១៣,១៤,១៥ មេសានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសប្អូនៗក្មួយៗជាយុវ័យសិស្សសាលា,កម្មករ កម្មការនី ត្រូវចូលរួមគោរពច្បាប់ចរាចរណ៏ផ្លូវគោកពេល បើកបរ,មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹងដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៏,ចូលរួមទប់ស្កាត់ ការពារគ្រោះអគីភ័យ ត្រូវមានការប្រុងប្រយត្ន័ចំពោះភ្លើងទៀន ធូប,ចង្គ្រានហ្គាស,ចរន្តអគ្គិសនីជាដើម។ក្នុងសេចក្តីអំពាវនាវដដែលនេះដែរក៏ បានណែនាំអោយជៀសវាងការលេងបាញ់ទឹក,ជៈទឹក ,គប់ស្បោងទឹក,លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃឬវាយនឹងរំពាត់ទៅលើអ្នកដំណើរ,ការជិៈម៉ូតូបង្ហោះតាមដងផ្លូវ ,ហាមដាច់ខាតការលេងល្បែងស៊ីសង ដុតផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ។ត្រូវចូលរួមរក្សាឲ្យបាននូវសេចក្តីថ្លៃថ្នូរសក្ត័សមជាកុលបុត្រ កុលធិតាខ្មែរប្រកបដោយគុណធម៏ និងសិលធម៏។ពិធីបុណ្យចូលឆ្នាំថ្មី ក៏បានបញ្ជាក់ឲ្យិយើងគ្រប់គ្នាបានដឹងផងដែរថា៖អាយុរបស់យើងម្នាក់ៗចេះតែរំកិលទៅមុខឥតឈប់ឈរ គឺពេលវេលាមិនចាំយើងទេ។ដូច្នេះទាមទាឪ្យិបុគ្គលគ្រប់រូបប្រត្តិបត្តិតែ អំពើល្អ អំពើជាកុសលសំរាប់ខ្លួន,សំរាប់គ្រួសារ សម្រាប់អ្នកដទៃនឹងសម្រាប់  សង្គមជាតិទាំងមូលក្រោមម្លប់សន្តិភាព៕  

ដោយ៖ សំរិត


ចែករំលែក៖